ក្រុមប្រឹក្សា Shura ដែលជាអាជ្ញាធរធ្វើការសម្រេចចិត្តកណ្តាលរបស់ក្រុមហេសបូឡា បានតែងតាំង លោក Hashem Safieddine ជាអគ្គលេខាធិការថ្មីនៃសម្ព័ន្ធ Shiite ដែលមានមូលដ្ឋាននៅលីបង់។
លោក Safieddine កន្លងមកបម្រើការជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃចលនានេះ ហើយលោក ជាបងប្អូនជីដូនមួយជាមួយអតីតប្រធានក្រុមហេសបូឡា លោក Hassan Nasrallah ដែលត្រូវបានសម្លាប់ កាលពីថ្ងៃទី ២៧ ខែកញ្ញា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងទីក្រុង Beirut ។
គួរបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការវាយលុកមួយដែលមានឈ្មោះថា Northern Arrows សំដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធានៃចលនាហេសបូឡា ដោយធ្វើការវាយប្រហារតាមអាកាសដ៏ធំនៅទូទាំងប្រទេសលីបង់ ៕