FIFA នឹងធ្វើការស៊ើបអង្កេតសមាគមបាល់ទាត់អ៊ីស្រាអែល ពីបទបំពានច្បាប់

គណៈកម្មាធិការវិន័យរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA នឹងធ្វើការស៊ើបអង្កេតលើសមាគមបាល់ទាត់អ៊ីស្រា​អែល​ (IFA) ក្នុងបទចោទប្រកាន់ថាបានបំពានច្បាប់របស់ FIFA។

សមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA) ក៏បានដាក់សំណើទៅកាន់សមាគ ម​បាល់ទាត់អ៊ីស្រាអែល (IFA) ក្នុងការសម្រេចផ្អាកពីសកម្មភាពបាល់ទាត់អន្តរជាតិក្នុងខែឧសភា ដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សា (GAZA) ។

គណៈកម្មាធិការវិន័យរបស់ FIFA នឹងធ្វើការកំណត់ឱ្យចាប់ផ្តើមធ្វើការស៊ើបអង្កេ​តលើបទល្មើសនៃការរើសអើង ក្រោយពេលសមាគមបាល់ទាត់ប៉ាឡេស្ទីន បានលើកឡើង។

សមាគមបាល់ទាត់ប៉ាឡេស្ទីន (PFA) មានការជឿជាក់ថា សហព័ន្ធអ៊ីស្រាអែល បានប្រព្រឹត្តខុសលើការរំលោភបំពានលើបទ​ប្បញ្ញ​ត្តិរបស់ FIFA ខណៈលោក Gianni Infantino ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានឱ្យដឹងថា ក្រុមប្រឹក្សារបស់ FIFA​ បានធ្វើការអនុវត្ត ជាមួយការយកចិត្តទុកដាក់លើបញ្ហារសើបនេះ នឹងធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់ ៕

 

Related posts