ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា យ៉ាងហោចណាស់បុគ្គលិកពេទ្យចំនួន ១០២ នាក់ស្លាប់ និង ៨៣ នាក់រងរបួសនៅក្នុងប្រទេសលីបង់ ចាប់តាំងពីខែតុលាឆ្នាំ ២០២៣ មក ដោយសារតែស្ថានភាពកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា។
របាយការណ៍ពីភ្នាក់ងារនេះ បានបង្ហាញថា យ៉ាងហោចណាស់មានការវាយប្រហារចំនួន ៥៥ ដង លើកន្លែងពេទ្យ និង ២៧ ដង ផ្សេងទៀតលើរថយន្តសង្គ្រោះ ដែលកត់ត្រានៅក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ ។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស ធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាដោយសម្លាប់អ្នកស្រុក នៅតំបន់ព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំងជាង ២៥០ នាក់រួមទាំងស្ត្រី កុមារ និងមនុស្សចាស់។ ក្រុមហាម៉ាស បានពណ៌នាការវាយប្រហាររបស់ខ្លួនថាជាការសងសឹកចំពោះសកម្មភាពឈ្លានពានដែលធ្វើឡើងដោយអាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាម Al-Aqsa នៅលើប្រាសាទភ្នំក្នុងទីក្រុងចាស់របស់ក្រុងយេរូសាឡឹម ៕