Trump ថាលោក ចង់យកឈ្នះលើប្រព័ន្ធប្រជាធិបតេយ្យដ៏អាក្រក់ មិនមែនយកឈ្នះលើ Harris ទេ

បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានអះអាងថា លោក មិនមែនប្រកួតប្រជែងតតាំងនឹងលោកស្រី Kamala Harris នោះទេ ប៉ុន្តែលោក កំពុងប្រយុទ្ធប្រឆាំងនឹងប្រព័ន្ធប្រជាធិបតេយ្យដ៏អាក្រក់ ។

 លោក ​បាន​ថ្លែង​ក្នុង​ការ​ជួប​ជុំ​មួយ​ក្នុង​រដ្ឋ Michigan ថា ខ្ញុំ​មិនប្រកួតប្រជែង​​​នឹងលោកស្រី Harris ទេ តែខ្ញុំ​កំពុង​​ប្រឆាំង​នឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដ៏​អាក្រក់។

លោក Trump បានបន្ថែមថា ហើយខ្ញុំក៏មិនប្រជែងនឹងលោក Biden ដូចគ្នា។ ព្រោះលោក កំពុងជាប់គាំង ដូច្នេះ ខ្ញុំមិនប្រជែងលោកទេ។ ខ្ញុំ កំពុងប្រឆាំងនឹងប្រព័ន្ធដ៏អាក្រក់ ហើយយើងត្រូវកម្ចាត់ប្រព័ន្ធនោះចោល។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក បានចាប់ផ្ដើមកាលពីព្រឹកថ្ងៃអង្គារនេះ ហើយគណបក្សប្រជាធិបតេយ្យតំណាងដោយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ៕

Related posts