កីឡា ៖ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) បានសម្រេចដាក់ពិន័យក្លិប Bayern Munich ជាទឹកប្រាក់ប្រមាណ ១៥៨,៩៤០ដុលា្លរ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់ពួកគេបានបង្កការរំខានក្នុងការប្រកួតពានរង្វាន់ German Cup ទល់នឹងក្រុម UIm កាលពីខែសីហា ។
Bayern ក៏បានទទួលការសម្រេចនៅការដាក់ពិន័យនេះផងដែរ ខណៈការប្រកួតរវាងក្រុមទាំងពីរ គឺក្រុម Bayern យកឈ្នះ UIm ៤-០ ពេលដែលក្រុមអ្នកគាំទ្របានបង្កការដុតភ្លើង នឹងកាំជ្រួចយ៉ាងហោចណាស់ ៧០គ្រាប់បានឆេះឡើង ធ្វើឱ្យអាកខាងការប្រកួតប្រមាណ ៣នាទី និងមានកាំជ្រួចចំនួន ៤គ្រាប់បានផ្ទុះឡើង ។
សូមជម្រាបថា ការពិន័យនេះ ក្លិបយក្សអាល្លឺម៉ង់ Bayern Munich មានពេលវេលាក្នុងផ្ទៀងផ្ទាត់ប្រាក់ទៅកាន់ DFB ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៕