កីឡា ៖ លោក Erik ten Hag បានច្រានចោលឱកាសក្នុងការដឹកនាំ Roma បន្ទាប់ពីក្លិបមានការពិចារណាលើមុខតំណែងអ្នកចាត់ការក្រុមថ្មី ក្រោយបញ្ចប់តំណែងលោក Ivan Juric ។
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ស្ថិតក្នុងចំណោមបុគ្គលនាំមុខសម្រាប់ការងារនេះ ប៉ុន្តែលោកបានចេញការបដិសេធសំណើរនេះពីអ្នកគ្រប់គ្រងរបស់ក្លិប Roma ដោយសារតែកំពុងមានភាពចលាចលកើតមាននៅក្នុងក្លិប។
សូមជម្រាបផងថា បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន១២ ក្នុងលីគ Serie A ក្រុម AS Roma រកបានត្រឹមតែ ១៣ពិន្ទុប៉ុណ្ណោះ ហើយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ១២ ក្នុងតារាងលីគ ដ្បិតក្នុងឆ្នាំ២០២៤ នេះ ក្លិបបានបណ្តេញគ្រូបង្វឹកអស់ ២នាក់រួមមានលោក Daniele De Rossi និងលោក Ivan Juric ៕