លុបចោលជើងហោះហើរចេញចូលកោះបាលី បណ្ដោះអាសន្នដោយសារផេះភ្នំភ្លើង Lewotobi

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះ បានលុបចោលជើងហោះហើរទៅកាន់កោះបាលី បន្ទាប់ពីការផ្ទុះភ្នំភ្លើងនៅក្បែរ​នោះបន្សល់ទុកផេះកម្ពស់មួយគីឡូម៉ែត្រលើមេឃ។

 ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Jetstar, Qantas និង Virgin Australia ទាំងអស់ បានចេញសេចក្តីណែនាំដោយប្រកាសការផ្លាស់ប្តូរកាលវិភាគហោះហើរទៅកាន់កោះនោះ បន្ទាប់ពីភ្នំ Lewotobi Laki-Laki នៅលើកោះ Flores ផ្ទុះនាពេលថ្មីៗនេះ ។

ក្រុមហ៊ុន  Jetstar បានបញ្ជាក់ថា ជើងហោះហើរទាំងអស់ចេញ និងចូលកោះបាលី ត្រូវផ្អាករហូតដល់ថ្ងៃព្រហស្បតិ៍ ។

ក្រុមហ៊ុន បានបន្ថែមថា ដោយសារតែផេះភ្នំភ្លើងដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើង Lewotobi នៅក្នុងប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នវាមិនមានសុវត្ថិភាពក្នុងប្រតិបត្តិការជើងហោះហើរទៅ និងមកពីកោះបាលីនោះទេ ។

គួរបញ្ជាក់ថា ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះកាលពីពេលថ្មីៗនេះ ដែលបញ្ចេញផេះ និងផ្សែងយ៉ាងខ្លាំងទៅលើមេឃ ៕

ដោយ៖ ពេជ្រ

Related posts