កីឡា ៖ Manchester City មានបញ្ហាប្រឈមជាច្រើនក្នុងការដោះស្រាយនៅប៉ុន្មានខែខាងមុខ។ ការបន្តកុងត្រាថ្មីរបស់ Erling Haaland ប្រហែលជាមិនមែនជារឿងបន្ទាន់បំផុតនោះទេ ព្រោះកីឡាករសញ្ជាតិន័រវេសរូបនេះស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែក្លឹបកំពុងធ្វើការលើការបន្ថែមកុងត្រាលើរូបគេរួចហើយ។
យោងតាមសារព័ត៌មាន Daily Mirror បានឲ្យដឹងថា កុងត្រានេះ Man City នឹងផ្ដល់ថ្លៃពលកម្មប្រមាណ៥០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដែលជាចំនួនថ្លៃពលកម្មមួយថ្លៃបំផុតនៅ EPL ខណៈ Kevin De Bruyne ទទួលបានថ្លៃពលកម្ម៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍ជាចំនួនថ្លៃពលកម្មថ្លៃបំផុតនាពេលបច្ចុប្បន្ន។ សម្រាប់ការបន្តកុងត្រាបន្ថែមនោះគឺនឹងបន្តរហូតដល់រដូវកាល២០២៨-២០២៩។
កុងត្រាថ្មីនោះមានន័យថា Haaland នឹងទទួលបានជាង៣០លានដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណាសម្រាប់ថ្លៃពលកម្មបច្ចុប្បន្នដល់ឆ្នាំ២០២៧ គឺ Haaland នៅតែទទួលបានតម្លៃពលកម្មចាស់ប្រមាណ៣៧៥០០០ផោនក្នុងមួយសប្ដាហ៍៕