Pep យល់ព្រមបន្តកុងត្រារយៈពេលមួយឆ្នាំទៀតនៅ Man City

កីឡា ៖ អ្នកចាត់ការ Manchester City លោក Pep Guardiola បានយល់ព្រមបន្តកុងត្រារយៈពេលមួយឆ្នាំទៀត។

ទោះបីជា Man City បដិសេធមិនធ្វើអត្ថាធិប្បាយលើរឿង​នេះក្ដី ក៏ដោយក៏ប្រភពជាច្រើនបានបញ្ជាក់ថាលោក Guardiola បានជ្រើសរើសចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដើម្បីបន្តស្នាក់នៅក្លឹ​ប គម្រប់ ១០ឆ្នាំនៃការចូលកាន់តំណែ​ងរបស់លោកផងដែរ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៥៣ ឆ្នាំរូបនេះបានចូលរួមជាមួយ Man City ក្នុ​ង​​ឆ្នាំ ២០១៦ ហើយបានឈ្នះពានរង្វាន់ចំនួន ១៨ មកទល់ពេលនេះ រួមទាំងពានរង្វាន់ Premier League ចំនួន៦។

កិច្ចសន្យារបស់លោកនឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ។ ​ក្នុងអំឡុងពេល​ដឹកនាំ Man City លោក Guardiola បានជួយ Man City ឱ្យក្លាយជាក្រុម អង់​គ្លេ​សទី២ដែលឈ្នះពានរង្វាន់៣ក្នុងមួយរដូវកាល ​ ដូចជា Premier League, FA Cup និង Champions League ​​​នៃរដូវកាល ២០២២-២០២៣ និងក្លាយជាក្រុមដំបូងគេនៅ Premier League ដែលឈ្នះពានលីគកំពូលមួយនេះបាន ៤សម័យកាលជាប់ៗគ្នាទៀតផង៕

 

 

Related posts