កីឡា ៖ ស្ថានីយទូរទស្សន៍ BTV News ទទួលបានសិទ្ធផ្ដាច់មុខផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Mitsubishi Electric Cup 2024) ។
ស្ថានីយទូរទស្សន៍ BTV News ផ្សាយគ្រប់ការប្រកួត ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះក្រុមគោព្រៃកម្ពុជា ស្ថិតនៅពូល A ជាមួយទីម័រខាងកើត, ថៃ, ម៉ាឡេស៊ី, សិង្ហបុរី ខណ:ពូល B មានក្រុមដូចជា វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងឡាវ៕