កីឡា ៖ ខ្សែប្រយុទ្ធរបស់ Benfica កីឡាករ Angel Di Maria បាននិយាយថារូបគេកំពុងសិក្សាដើម្បីក្លាយជាគ្រូបង្វឹកនៅពេលខាងមុខ ក្រោយពេលសម្រេចចិត្តដើរចេញពីអាជីពកីឡាករក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ។
កីឡាករវ័យ ៣៦ឆ្នាំរូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយថា »ខ្ញុំចាប់ផ្តើមមើល មិនត្រឹមតែលេងជាកីឡាករនោះទេ ប៉ុន្តែក៏បានព្យាយាមរៀនសូត្រនៅរបៀបក្លាយទៅជាគ្រូបង្វឹក ខ្ញុំដឹងថាការងារគ្រូបង្វឹកពិបាក ព្រោះត្រូវការពេលវេលាច្រើន» ។
រយៈពេល ២០ឆ្នាំកន្លងមកនេះ Angel Di Maria បានរួមចំណែកជួយក្រុមអាហ្សង់ទីន ឈ្នះពានបាល់ទាត់ពិភពលោក FIFA World Cup 2022 បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិនេះ ក្រោយពេលបន្តការឈ្នះពាន Copa America ជាលើទី២ សម្រាប់រូបគេ។
បច្ចុប្បន្ននេះ Di Maria បានកំពុងលេងជាមួយក្រុម Benfica ដោយរកបាន ៥គ្រាប់ពីការបង្ហាញខ្លួនបាន ១៤ដងក្នុងរដូវកាលនេះ ដែលមានកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៥ ៕