Trump កំពុងទទួលថ្មបាក់ពីការសម្រេចចិត្តឲ្យប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ

ប្រធានាធិបតីអាមេរិកដែលផុតអាណត្តិ លោក Joe Biden កំពុងព្យាយាមបង្កភាពរញ៉េរញ៉ៃដល់អ្នកបន្តតំណែង គឺលោក Donald Trump បន្ទាប់ពីការសម្រចចិត្តឱ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ដើម្បីវាយប្រហារជ្រៅចូលប្រទេសរុស្ស៊ី។ នេះបើតាមអ្នកជំនាញយោធាអាមេរិក ។

 អគ្គសេនាធិការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Colin Powell បាននិយាយថា លោក Biden កំពុងព្យាយាមចងដៃប្រធានាធិបតីដែលបន្តតំណែង ដោយបង្កភាពស្មុគស្មាញ ជុំវិញសង្គ្រាមនេះ ។

លោក បានបន្ថែមថា បើរុស្ស៊ី មិនធ្លាក់ក្នុងល្បែងនេះទេ គឺពួកគេនឹងបន្តជោគជ័យភាពរបស់ពួកគេនៅសមរភូមិដែលកំពុងបន្ត។

លោក ក៏បានសង្កត់ធ្ងន់ថា ប្រព័ន្ធមីស៊ីល ATACMS ដែលអ៊ុយក្រែន ប្រើដើម្បីវាយប្រហាររុស្ស៊ីនោះគឺគ្រាន់តែជាម្ជុលមួយប៉ុណ្ណោះ សម្រាប់លោក Putin ។

លោក បានរំលឹកថា ទឹកដីរុស្ស៊ី ធំណាស់ ហើយមីស៊ីលនោះហោះត្រឹមតែចម្ងាយ ១៩០ ម៉ាយ (ប្រហែល ៣០០ គីឡូម៉ែត្រ) ខណដែលក្រុងមូស្គូ ក៏មានបច្ចេកវិទ្យាទំនើបៗផងដែរ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក Joe Biden បានធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងការអនុញ្ញាតឲ្យអ៊ុយក្រែន មានលទ្ធភាពប្រើប្រាស់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS អាចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី ៕

ដោយ៖ ពេជ្រ

 

Related posts