អ្នកជំនាញថា មីស៊ីលចម្ងាយឆ្ងាយដែលបាញ់ចូលដីរុស្ស៊ី ប្រៀបដូចជាម្ជុលមួយប៉ុណ្ណោះសម្រាប់លោក ពូទីន

អ្នកជំនាញយោធាអាមេរិក បាននិយាយថា ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលអ៊ុយក្រែន មានលទ្ធភាពប្រើដើម្បីវាយប្រហាររុស្ស៊ី នោះគឺប្រៀបដូចជាម្ជុលមួយប៉ុណ្ណោះ សម្រាប់ក្រុងមូស្គូ ។

ដោយ លោក បានបញ្ជាក់ថា រុស្ស៊ី មានទឹកដីធំ ស្របពេលដែលមីស៊ីលអ៊ុយក្រែន អាចវាយប្រហារត្រឹមតែចម្ងាយ ១៩០ ម៉ាយ (ប្រហែល ៣០០ គីឡូម៉ែត្រ) ប៉ុណ្ណោះ។

លោក បានបន្ថែមថា ទន្ទឹមនឹងទឹកដីដ៏ធំនេះ រុស្ស៊ី ក៏ជាប្រទេសមួយដែលមានភាពជឿនលឿនខាងបច្ចេកវិទ្យាផងដែរ ពោលគឺមានប្រៀបជាងអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក Joe Biden បានធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងការអនុញ្ញាតឲ្យអ៊ុយក្រែន មានលទ្ធភាពប្រើប្រាស់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS អាចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី ៕

ដោយ៖ ពេជ្រ

 

Related posts