Zelensky អស់សង្ឃឹមចំពោះរដ្ឋបាលអាមេរិកថ្មី ​ខណនេះជាឱកាស ជំរុញកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន ឆ្នាំក្រោយ

លោកឧត្តមនាវីទោ James Stavridis អតីតមេបញ្ជាការសម្ព័ន្ធមិត្តកំពូលនៃអង្គការណាតូ បាននិយាយថា ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយនេះ កំពុងមានលទ្ធភាពថាអាចកើតឡើងយ៉ាងពិតប្រាកដ ដោយសារការខកចិត្តរបស់លោក Zelensky ចំពោះតំណែងប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ។

លោក បានលើកឡើង ក្នុងរបាយការណ៍កាសែត Bloomberg ថា ឱកាសនៃកិច្ចចរចារវាងភាគីទាំង ២ នៅឆ្នាំក្រោយកំពុងកើនឡើង។

យោងតាម លោក Stavridis បន្ថែមថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងប្រឈមមុខនឹងការបាត់បង់ចំនួនកាន់តែច្រើនឡើង ខណដែលក្រុងគៀវ មានការព្រួយបារម្ភអំពីលទ្ធភាពនៃរដ្ឋបាលអាមេរិកដែលចូលមកដឹកនាំដោយលោក Donald Trump ចំពោះការបដិសេធមិនបន្តផ្តល់ជំនួយដល់អ៊ុយក្រែន។

ការអំពាវនាវរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី នាពេលថ្មីៗនេះ បានបង្ហាញពីភាពអស់សង្ឃឹម បន្ទាប់ពីការឡើងកាន់តំណែងលោកប្រធានាធិបតី Donald Trump ។

គួរបញ្ជាក់ថា កន្លងមកកិច្ចចរចារវាងភាគីជម្លោះទាំង ២ មិនទាន់កើតឡើងនៅឡើយទេ ដោយសារតែការទាមទារលក្ខខណ្ឌមិនត្រូវគ្នា៕

ដោយ៖ ពេជ្រ

Related posts