ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុងគៀវ ទទួលបានដំណឹងពីការ​វាយ​ប្រហារ​ផ្លូវ​អាកាស បន្ទាប់ពីអ៊ុយក្រែន បាញ់ចូលដីរុស្ស៊ី

ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងទីក្រុងគៀវ បានទទួលព័ត៌មាននៃការវាយប្រហារតាមអាកាសដ៏មានសក្តានុពលមួយ នៅថ្ងៃពុធនេះ ដែលនាំឲ្យមានការបិទទ្វារជាបណ្ដោះអាសន្ន ។ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ។

 នាយកដ្ឋាននេះ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតអាមេរិកនៅទីក្រុងគៀវថា ដើម្បីសុវត្ថិភាព ដូច្នេះស្ថានទូតនឹងត្រូវបិទទ្វារ និងជូនដំណឹងដល់មន្ត្រី ឲ្យប្រុងប្រយ័ត្ន។

ទន្ទឹមនោះ ស្ថានទូត ក៏បានព្រមានពលរដ្ឋអាមេរិកឱ្យត្រៀមខ្លួនជាបន្ទាន់ ក្នុងករណីមានការប្រកាសអាសន្នការវាយប្រហារតាមអាកាស ។

ការព្រមាននេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធមីស៊ីល ATACMS របស់សហរដ្ឋអាមេរិក វាយប្រហារជ្រៅចូលទឹកដីរុស្ស៊ី ៕

ដោយ៖ ពេជ្រ

 

Related posts