អតីមន្ត្រីអង្គការសហប្រជាជាតិបានថ្លែងថា អំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ឥឡូវនេះឈានដល់ឆ្នាំទី២ ហើយ ហើយបើរួមផ្សំនឹងការបរាជ័យរបស់អង្គការសហប្រជាជាតិក្នុងការចាត់វិធានការម៉ឺងម៉ាត់ ឬអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពលើអ៊ីស្រាអែលនោះ វាបានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវតម្រូវការបន្ទាន់សម្រាប់កំណែទម្រង់ដ៏ទូលំទូលាយនៅក្នុងស្ថាប័នពិភពលោក មួយនេះ។
ថ្លែងទៅកាន់ទីភ្នាក់ងារ Anadolu លោក Hans von Sponeck អតីតជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់ បានគូសបញ្ជាក់ថា វាដល់ពេលហើយដើម្បីកែសម្រួលប្រព័ន្ធវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដើម្បីពង្រីកតំណាងជាសកលបន្ថែមទៀត បើមិនដូច្នេះទេ អង្គការមួយនេះនឹងអស់តម្លៃ។
លោក Sponeck បាននិយាយថា យើងក្រទ្បេកមើលទៅអាហ្វហ្គានីស្ថាន ស៊ីរី អ៊ីរ៉ាក់ និងស្ថានការណ៍អាក្រក់នៅប៉ាឡេស្ទីន អាចនឹងត្រូវបានបញ្ជៀស ប្រសិនបើសមាជិកអចិន្ត្រៃយ៍ UN ព្រមព្រៀងជាឯកច្ឆ័ន នឹងការប្តេជ្ញាចិត្តខ្ពស់ដើម្បីធ្វើ តែគេមិនធ្វើ។
លោកបានបន្ថែមថា បញ្ហាអាក្រក់ៗទាំងនោះវាមិនអាចកើតឡើងទេ សូម្បីតែអំពើប្រល័យពូជសាសន៍នៅប៉ាទ្បេស្ទីន។ ប៉ុន្តែឥទ្បូវនេះវិធីសាស្រ្តឯកតោភាគីនៅ UN មិនដំណើរការនោះទេ។ លោកក៏បានថ្កោលទោសអំពើឃោរឃៅដែលកំពុងបន្តនៅក្នុងតំបន់ Gaza ដោយនិយាយថា ជារៀងរាល់ថ្ងៃ រាល់ល្ងាច នៅពេលដែលយើងមើលអេក្រង់ទូរទស្សន៍ និងបណ្តាញសង្គម យើងឃើញមិនត្រឹមតែការសម្លាប់ និងការស្លាប់នៅប៉ាឡេស្ទីនប៉ុណ្ណោះទេ យើងឃើញការមិនអើពើនឹងច្បាប់អន្តរជាតិថែមទៀត ខណដែលUN មិនដើរតួសំខាន់នៅទីនោះ។ បន្ថែមលើនោះលោកក៏បានបញ្ជាក់ពីអតុល្យភាពក្នុងការតំណាងក្នុងសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។
លោក Sponeck បានថ្លែងថា យើងមានប្រទេសលោកខាងលិចចំនួនបីដែលជាសមាជិកអចិន្ត្រៃយ៍ ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង។ យើងមានប្រទេសរុស្ស៊ីជាតំណាងឱ្យអឺរ៉ុបខាងកើត ហើយយើងមានតំណាងអាស៊ីផងដែរ។ ប៉ុន្តែទ្វីបអាហ្រ្វិកដែលមាន ៥៤ ប្រទេសនោះ បែជាមិនមានតំណាងទាល់តែសោះនៅសមាជិកអចិន្ត្រៃយ៍នោះ ខណដែលតំបន់នោះចាំបាច់ត្រូវតែមានកៅអីអចិន្រ្តៃយ៍។
លោកក៏បានចង្អុលបង្ហាញថា អាមេរិកឡាទីនក៏មិនត្រូវបានផ្តល់ឲ្យមានតំណាងដែរ ខណដែលទ្វីបអាស៊ីមានតំណាងតិចតួចប៉ុណ្ណោះ។ ដូច្នេះវាមិនសមាមាត្រ និងយុត្តិធម៌ទាល់តែសោះ។
លោក Sponeck ថែមទាំងបានគូសបញ្ជាក់អំពីតម្រូវការដើម្បីធ្វើកំណែទម្រង់ទំនាក់ទំនងរវាងក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិជាបន្ទាន់ផងដែរ។ លោកបានបន្តថា អ្នកមានពីមួយឆ្នាំទៅមួយឆ្នាំ មហាសន្និបាត UN ដែលអនុម័តដំណោះស្រាយផ្សេងៗ គឺ សំឡេងភាគច្រើនសម្រាប់ការធ្វើអាណានិគម បោះឆ្នោតឲ្យរំសាយអាវុធ បោះឆ្នោតសម្រាប់សណ្តាប់ធ្នាប់សេដ្ឋកិច្ចថ្មី បោះឆ្នោតឲ្យសិទ្ធិមនុស្សបន្ថែមទៀត ហើយបន្ទាប់មកជនជាតិភាគតិចមិនបានធ្វើអ្វីដែលពួកគេចង់បាននោះទេ។
អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍នៅលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសប៉ាឡេស្ទីនកាលពីខែតុលាឆ្នាំមុន ដែលបានសម្លាប់មនុស្សជិត 44,000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងជាង 104,000 នាក់រងរបួស។ ឆ្នាំទីពីរនៃអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាបានទាក់ទាញការទទួលស្គាល់អន្តរជាតិកាន់តែខ្លាំងឡើង ដោយតួលេខ និងស្ថាប័ននានាបានដាក់ស្លាកព្រឹត្តិការណ៍នេះថាជាការប៉ុនប៉ងដោយចេតនាដើម្បីបំផ្លាញប្រជាជន បំផ្លាញមនុស្សជាតិ។
ជម្លោះក៏បានរីករាលដាលដល់ប្រទេសលីបង់ ដោយអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងសាហាវនៅទូទាំងប្រទេស ដោយបានសម្លាប់មនុស្សជិត 3,500 នាក់ និងរបួសជាង 14,000 នាក់ចាប់តាំងពីខែតុលាឆ្នាំមុន។ អ៊ីស្រាអែលបានពង្រីកជម្លោះដោយបើកការវាយលុកចូលទៅក្នុងប្រទេសលីបង់ភាគខាងត្បូងនៅថ្ងៃទី ១ ខែតុលា ឆ្នាំនេះថែមទៀត ខណ UN បានត្រឹមតែឈរមើលប៉ុណ្ណោះ៕
ដោយ៖ ពេជ្រ