ខេត្តកំពត ៖ សមត្ថកិច្ចនគរបាលខេត្តកំពតនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនព្រះសង្ឃ០៥អង្គ និងគូរកន២នាក់ទៀត ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ខណដែលការឃាត់ខ្លួននោះធ្វើឡើងនៅចំណុចវត្តចាន់គិរី ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង។
មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់ រួមមាន ទី១៖ឈ្មោះ ឈ្មោះ ចាន់ ធឿន អាយុ៤២ឆ្នាំ, ទី២៖ឈ្មោះ ឈ្មោះ ប៉ា វីរៈ អាយុ២៣ឆ្នាំ, ទី៣៖ឈ្មោះ គីន បូរិត អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ កែវ ទិត្យ អាយុ២៤ឆ្នាំ, ទី៥៖ឈ្មោះ ឈិន វណ្ណា អាយុ៣២ឆ្នាំ, ទី៦៖ឈ្មោះ សូត្រ ឡុង អាយុ៤១ឆ្នាំ និងទី៧៖ឈ្មោះ ហ៊ុន សុវណ្ណារ៉ា អាយុ២៥ឆ្នាំ ៕