ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឧកញ៉ា​ឈ្មួញ​ឈើ សឹង្ហ សំអុល ហៅ​អ្នកកាសែត​ទៅយក​លុយ​ប្រសើរ​ជាង​សរសេរ​រិះគន់​

​លោក​ឧកញ៉ា សឹង្ហ សំអុល ដែល​គេ​ស្គាល់​គ្រប់គ្នា​ថា​ជា​ឈ្មួញ​ឈើ​ដ៏​ធំ​និង​ល្បីល្បាញ ប្រចាំ​ម្ពុ​ជា បាន​បង្កើត​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ខណដែល​លោក​ឧកញ៉ា​ឈ្មួញ​ឈើ​រូបនេះ បាន​បង្ហោះ​សារ​សម្លេង​របស់ខ្លួន​មួយ​ចូលទៅក្នុង​ក្រុម ( Group ) អ្នកសារព័ត៌មាន ហើយ​ខ្លឹមសារ នៃ​សារ​ជា​សម្លេង​នោះ​លោក​ឧកញ៉ា​បាន​ប្រាប់​អ្នកកាសែត​ឲ្យ​ទៅយក​លុយ​ពី​គាត់​ប្រសើរ​ជាង សរសេរ​រិះគន់​វាយប្រហារ​គាត់​ខុស​ការពិត ។​

​លោក​ឧកញ៉ា សឹង្ហ សំអុល បាន​ផ្តើម​សម្លេង​ពី​ការគោរព​ក្រុម​អ្នកសារព័ត៌មាន ហើយ​បង្ហាញ​ទឹកចិត្ត​ថា គាត់​បានចាត់ទុក​អ្នកសារព័ត៌មាន​ដូច​បងប្អូន​និង​មិន​ដែលមាន​បញ្ហា​អ្វី ជាមួយ​អ្នកសារព័ត៌មាន​នោះទេ ។ ប៉ុន្តែ​បើ​អ្នកសារព័ត៌មាន​មានការ​ខ្វះខាត​នោះ សូម​ទៅរក​គាត់​ទៅ គាត់​នឹង​ជួយ​តាម​លទ្ធភាព ។​

​លោក​ឧកញ៉ា សឹង្ហ សំអុល អះអាងថា ការរកស៊ី​ឈើ​របស់លោក គឺមាន​ច្បាប់​អនុ​ញ្ញា​ត្តិ ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន​លោក​មិនដែល​រកស៊ី​នាំ​ចេញទៅ​វៀតណាម​នោះទេ ហើយ​លោក​ហ៊ាន ស្បថ​ថែមទៀត បើ​ក្រុមហ៊ុន​លោក​បាន​នាំ​ឈើ​ទៅ​វៀតណាម​នោះ ។ លោក​ថែមទាំង​ជម្រុញ​ឲ្យ​អ្នកសារព័ត៌មាន​ទៅ​សួរ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទៅ​ដឹង​ហើយ ។​

​លោក​ថា ប្រសិនបើ​ក្រុម​អ្នកសារព័ត៌មាន​បានដឹង​ថា ក្រុមហ៊ុន​លោក​នាំ​ឈើ​ទៅ​វៀត ណា​ម​នោះ​សូមមេត្តា​តាម​ប្រ​ម៉ាញ់​ឲ្យ​ជាប់​ថត​ឲ្យ​បាន​ពិតប្រាកដ រួច​យកមក​ឲ្យ​លោក​នោះ លោក​នឹង​ទទួលខុសត្រូវ តែ​សុំ​ឲ្យ​ពិតប្រាកដ ។​

​លោក​ឧកញ៉ា​ឈ្មួញ​ឈើ​ម្នាក់នេះ ថែមទាំង​បាន​និយាយថា ខាងមុខនេះ​ជា​រដូវប្រាំង ដូច្នេះ​មិនមែន​តែ​ក្រុមហ៊ុន​លោក​ទេ ដែល​ធ្វើ​អាជីវកម្ម​ព្រៃឈើ តែមាន​ក្រុមហ៊ុន​ឈ្មួញ​ជាច្រើន ទៀត​ព្រោះថា មាន​ឈ្មួញ​មួយចំនួន​បានមក​ទាក់ទង​លោក ដើម្បី​សុំ​បង់​ផ្លូវ​ដឹកជញ្ជូន​តាមផ្លូវ ដែល​លោក​បានធ្វើ​អស់​លុយ​ជាង​១​លាន​ដុល្លារ ។ ដូច្នេះ​ឈ្មួញ​ណា​ដែល​ដឹកជញ្ជូន​ឈើ​តាមផ្លូវ នេះ ត្រូវតែ​បង់លុយ​ឲ្យ​លោក ។​

​លោក​ឧកញ៉ា សឹង្ហ សំអុល បញ្ជាក់​បន្ថែមថា រថយន្ត​យី​ឌុប​របស់លោក​មាន​ប្រមាណ​១០ គ្រឿង សម្រាប់​ដឹកឈើ ហើយ​គ្រប់​ឡាន​ទាំងអស់​សុទ្ធតែ​មានច្បាប់​ទាំងអស់ ហើយ​មុននឹង​ចេញ គេ​ង្ហោះ​ប្រាប់​គ្រប់​សមត្ថកិច្ច​ទាំងអស់ ពុំមាន​ល្មើសច្បាប់​ទេ ។ ចំណែក​រថយន្ត​ខ្លះ ដែល​បងប្អូន ឃើញ​ពុំមាន​ស្លាក​លេខ​នោះ​គឺ​មកពី​រដូវវស្សា​នេះ​ឡាន​ជាប់ផុង ដូច្នេះ​គេ​ត្រូវ​ដោះ​ស្លាក​លេខ ឡាន​ទៅ​ដាក់​ខាងលើ ដើម្បី​កុំ​ឲ្យ​ខូច ឬ​ជ្រុះ​ស្លាក​លេខ ។​

​លោក​ឧកញ៉ា​ដ៏​ល្បីល្បាញ​រូបនោះ​បាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​បញ្ឈប់​រករឿង​គាត់ ទៅ​ព្រោះ​គាត់​រកស៊ី​ស្របច្បាប់​ទេ ។ លោក​បន្ថែមថា លោក​បើក​ចិត្ត​ទូលាយ​សម្រាប់​អ្នក សារព័ត៌មាន បើ​អ្នកសារព័ត៌មាន​មានការ​ខ្វះខាត​សុំ​មករក​លោក លោក​នឹង​ឲ្យ​តាម​លទ្ធភាព​ដែល លោក​មាន ។ ដូច្នេះ​សូម​ឈប់​រករឿង​គាត់​ទៅ​។​

​ឆ្លើយតប​សារ​ដ៏​មាន​អត្ថន័យ​ខាងលើនេះ​ក្រុម​អ្នកសារព័ត៌មាន​ភាគច្រើន​បាន​ប្រតិកម្ម​ថា លោក​ឧកញ៉ា​រូបនោះ​កំពុងតែ​មើលស្រាល​អ្នកសារព័ត៌មាន ហើយក៏​កំពុង​ខិតខំ​លាក់បាំង​ការ ពិត​នៅ​ពីក្រោយ​មុខរបរ​ជំនួញ​ឈួ​ញ​របស់លោក​ផងដែរ ។ ខណដែល​គេ​បានដឹងថា មាន​អ្នកមានអំណាច​ម្នា​ក់នៅ​ពីក្រោយ​ការរកស៊ី​ឈើ​ទ្រង់ទ្រាយ​ធំ​របស់គាត់ ។​

​អ្នកសារព័ត៌មាន​អះអាងថា ឈ្មោះ​ឧកញ៉ា សឹង្ហ សំអុល នេះ​អ្នកណា​ក៏បាន​ស្គាល់​បានដឹង ថា ជា​កំពូល​ឧកញ៉ា​ដ៏​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ត្រូវ​ច្បាប់​និង​ខុសច្បាប់​ដែរ ហើយ​ល្បី​រាប់​ទសវត្ស មកហើយ សូម្បីតែ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គបញ្ជាការរង​កង​ទ័ព និង​ជា​ប្រធាន​គណកម្មាធិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏បាន​ដឹង​ដូចគ្នា ។ ដូច្នេះ​តើ​ការ​ថ្លែង​សារ​ជា​សម្លេង​របស់លោក​ឧក​ញ៉ា សឹង្ហ សំអុល នៅពេលនេះ​មាន​ច​រិ​ក​ដូចម្តេច ? ជាការ​ពិត ឬ​ជា​សារ​វាយបក​ទៅ​សម្តេច ហ៊ុន សែន ទៅ​លោក សៅ សុខា ឬ យ៉ាងណា​? ។​

​អ្នកសារព័ត៌មាន​សូម​ប្រាប់​លោក​ឧកញ៉ា​ថា បណ្តា​បទល្មើស​ព្រៃឈើ​ជា​ប្រព័ន្ធ ហើយ​បំផ្លាញ ព្រៃឈើ​ស្រុក​ខ្មែរ​ឲ្យ​វិនាស​ហិនហោច​ដល់​សព្វថ្ងៃនេះ មិនមែន​គ្មាន​ឈ្មោះ​លោក​ឧកញ៉ា​នោះទេ ។ ដូច្នេះ​គួរ​រម្លឹក​ទៅ​សម្តី​សម្តេច ហ៊ុន សែន ដែល​បាន​ថ្លែង​ជា​សាធារណៈ​នាពេល​កន្លង​ទៅវិញ ទើប​ដឹងថា អ្វី​ជាការ​ពិត អ្វី​ជាការ​បិទបាំង​មិន​ឲ្យ​ឃើញ​ការពិត ៕

 

1504315530355 oknha-sing

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130