ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុម​ឈ្មួញ​លួច​បូម​ខ្សាច់​ចាក់​រំលោភ​យក​ដី​តំបន់​ការពារ​របស់​ក្រសួងបរិស្ថាន​ទៀតហើយ​

​ខេត្តកោះកុង ៖ ថ្មីៗ បំផុត​! ខណ​នេះ​ក្រុម​ឈ្មួញ​បាននិងកំពុង​ធ្វើ​សកម្មភាព​លួច​បូម​ខ្សាច់​ចាក់ លប់​រំលោភ​យក​ដី​ព្រៃកោងកាង ដែល​ស្ថិតនៅក្នុង​តំបន់​ការពារ​ដោយ​ក្រសួង បរិស្ថាន​រាប់សិប ហិកតា នៅ​ខេត្តកោះកុង ទៀតហើយ ហើយ​ក្រុម​ឈ្មួញ​ក៏​កំពុង​ឃុបឃិត​លាក់បាំង​រឿងអាស្រូវ នេះ​ផងដែរ ។

​តាម​ប្រភពពី​មន្ត្រី​សាលាខេត្ត​កោះកុង​បាន​ទម្លាយ​អោយដឹងថា ករណី​លួច​បូម​ខ្សាច់​ចាក់​លប់ រំលោភ​យក​ដី​ក្នុង​តំបន់​ព្រៃ​ការពារ​នេះ​មាន​បទល្មើស​២​ផ្សេងគ្នា​។ ទី​១. បទល្មើស​លួច​ធ្វើ អាជីវកម្ម​រ៉ែ​(​បូម​ខ្សាច់​) ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ទី​២. បទល្មើស​រំលោភ​យក​ដី​ក្នុង​តំបន់ ការពារ​និង​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ។

​ប្រភព​ដដែល​បានបញ្ជាក់​ច្បាស់​ថា ករណីនេះ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ដូចជា ប្រធាន ការិយាល័យ​ភូមិបាល​ក្រុង ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ការិយាល័យ​រ៉ែ​ខ្សាច់ ប្រធាន​មន្ទីរ​បរិស្ថាន និង អភិបាលរង​ខេត្ត​មួយចំនួន ក៏​បានដឹង​យ៉ាងច្បាស់ អំពី​ការរំលោភ ដោយ​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ​នេះ​ផងដែរ ។​

​ប៉ុន្តែ​ខណៈពេលដែល​អ្នកសារព័ត៌មាន សួរ​នាំទៅ​មន្ត្រី​ស្ថាប័ន​ពាក់​ព័​ន្ឋ​ទាំងនោះ​តាម​ទូរស័ព្ទ គឺ​ទទួលបាន​ចម្លើយ​តែមួយគត់ គឺ​អត់​ដឹង និង ចាំ​ចាត់​មន្ត្រី​អោយ​ចុះទៅ​ពិនិត្យមើល (sic) ។ បន្ទាប់មក​មន្ត្រី​ទាំង​នោះបាន​ទូរស័ព្ទ​ប្រាប់​ទៅ ជនល្មើស​លួច​បូម​ខ្សាច់​ដែល​គេ​បាន​ឃុ​ប​ឃឹ​ត​គ្នា​ជា​ប្រ​ព័​ន្ឋ​រួចជាស្រេច​ហើយ​នោះ អោយ​អូស យក​ម៉ាស៊ីន​បូម​ខ្សាច់​ទៅ​លាក់ទុក​រួចហើយ​ប្រាប់​មក​ភ្នាក់ងារ​សារព័ត៌មាន​ម្តង​ទៀតថា ចុះទៅ​មើល ហើយ​តែ​អត់​ឃើញ​សកម្មភាព​បូម​ទេ​ឃើញតែ​ខ្សាច់​បូម​រួច​។

​មន្ត្រី​ខាងលើ​បញ្ជាក់ទៀតថា ដោយសារតែ​ចង្អេរ​មិនអាច​បាំង​ដំរី​ងាប់​បាន នៅ​អំឡុង​ជា​ប៉ុន្មាន​ថ្ងៃ​មុននេះ ម៉ាស៊ីន​លួច​បូម​ខ្សាច់ ដដែល​បាន​បណ្តែត​ខ្លួន​មក​ដាក់​នៅលើ​ទីតាំង​ចាស់​ធ្វើ​សកម្មភាព​បូម​ទៀត ហើយ​នៅ​រសៀល ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៨ មន្ត្រី​ការិយាល័យ​រ៉ែ ២​រូប​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បន្ទាប់ពី មាន​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ភ្លាម លោក ស្រេង ហុង អភិបាលរង​ខេត្ត បាន​បញ្ជា​អោយ មន្ទីរ​រ៉ែ​និង​ថាមពល​ធ្វើ​របាយការណ៍ ពាក់​ព័​ន្ឋ​នឹង​បទល្មើស​បូម​ខ្សាច់​នេះ​។ ហើយ​ជំនាញ បានរ​រកឃើញថា បរិមាណ​ខ្សាច់​ដែល​បាន​លួច​បូម​នាពេល​កន្លងមក​មាន​ចំនួន​ប្រមាណ ១២០០០​ម៉ែត្រគូប​ដែល​លួច​បូម​ដោយ​អត់​ច្បាប់ និង​ត្រូវ​បង់​សួយ​សារ​ចូល​រដ្ឋ តែ​ជនល្មើស មិនទាន់​ចូលខ្លួន​បង់​នៅឡើយ​ទេ​។

​ពាក់ព័ន្ធ​ករណីនេះ ភ្នាក់ងារ​សារព័ត៌មាន​មួយចំនួន​បាន​ទូរស័ព្ទ​សួរ​ទៅ​លោក​ស្រេង ហុង អភិបាលរង​ខេត្ត ទាក់ទង​នឹង​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​បទល្មើស​នេះ ប៉ុន្តែ​ស្រាប់តែ​លោក ឆ្លើយ​ត្រឡប់ត្រឡិន​ថា ម្តង​អោយទៅ​សួរ​មន្ទីរ​រ៉ែ​ម្តង​អោយទៅ​សួរ​អ្នក​លួច​បូម​ទៅវិញ ហាក់ដូចជា គ្មាន​ភាព​ទទួលខុសត្រូវ រួច​ក៏​បិទ​ទូរស័ព្ទ​តែម្តង ។

​ចំណែក​លោក រស់ វី​រ៉ាវុធ ប្រធាន​ម​ន្ញី​រ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ខេត្ត​បាន ប្រាប់ អ្នកសារព័ត៌មាន​ថា សកម្មភាព​ល្មើសច្បាប់​ខាងលើនេះ មិន​ពាក់​ព័​ន្ឋ​ជាមួយ​មន្ទីរ​របស់លោក​ទេ ព្រោះ​វា​ស្ថិតនៅក្នុង​តំបន់​ការពារ​ដោយ​បរិស្ថាន ខណដែល​លោក ម៉ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន ធ្លាប់បាន​ប្រាប់ថា ទីតាំង​ល្មើសច្បាប់​នេះ វា​ស្ថិតនៅក្នុង​តំបន់​សហគមន៍ ដែនជម្រកសត្វព្រៃ​ពាម ក្រសោប​ដែល តំបន់​នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អាស្រ័យ​ផល​តែ​គ្មាន​សិទ្ឋិ​កាន់កាប់ ឬ​លក់ដូរ បានឡើយ ។

​មន្ត្រី​បរិស្ថាន​មួយរូប​បញ្ជាក់ថា​ក្នុងករណី​ចាំបាច់​ពាក់​ព័​ន្ឋ​នឹង​ការដាក់​ទុនវិនិយោគ ក្នុង​តំបន់​នេះ លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ក្រសួងបរិស្ថាន​ជាមុនសិន​។​ទោះបីជា​យ៉ាង ណា​បន្ទាប់ពី​សកម្មភាព​លួច​បូម​ខ្សាច់​ចាក់​រំលោភ​យក​ដី​ក្នុង​តំបន់​ការពារ​ត្រូវបាន​ផ្អាក​មួយរយៈ​ខ្លី​រួចមក​ប៉ុន្តែ រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ជនបង្ក​បានចាប់ផ្តើម​សកម្មភាព​របស់ខ្លួន​ឡើង វិញ​ដោយ​គ្មាន​ខ្លាចញញើត​សោះឡើយ ។​

​ប្រជាពលរដ្ឋ រួមទាំង​មន្ត្រី​ជំនាញ​បរិស្ថាន​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល ចេះតែ​ឆ្លើយ​យករួចខ្លួន​ក្នុងពេលដែល​បទល្មើស​នោះ ស្ថិតក្នុង​កិច្ចការ​ទទួលខុសត្រូវ​របស់ខ្លួន ។ ផ្តើម​ពី​នោះគេ​បានធ្វើការ​ចោទប្រកាន់ថា អាច​ម្នាក់ៗ ទទួល​លាភសក្ការៈ​រួចរាល់​ហើយ បានជា មិន​យក​ភ្នែក​មើល ឬ ទទួលខុសត្រូវ​ក្នុងការ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ខាងលើនេះ ៕

 

27583583_342497692824580_1478107706_n 27497399_342497669491249_811806265_n

27336746_343283506079332_5057818551214696505_n 27337198_343283356079347_7252762608918353044_n

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130