ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តំបន់​រ៉ែ​មាស​ក្នុង​ទឹកដី​ស្រុករ​វៀង​រង​ការបំផ្លាញ​យ៉ាង​អាណាធិបតេយ្យ​

​ខេត្តព្រះវិហា ៖ នៅក្នុង​ទឹកដី​ស្រុករ​វៀង​ខេត្តព្រះវិហារ​ពោរពេញ​ទៅដោយ​ការរុករក​រ៉ែ​មាស​យ៉ាង​អាណាធិបតេយ្យ ។ ចំណែក​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ដែនដី​ឃុំ​,​ស្រុក​,​ខេត្ត ពិសេស​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្តព្រះវិហារ​មិនបាន​ទៅ​ទប់ស្កាត់​ឫ​រំខាន​ដល់​ក្រុម​ពួក​ឈ្មួញ​ដែល​រកស៊ី​ល្មើសច្បាប់​នោះទេ ។​

​សកម្មភាព​រុករក​រ៉ែ​មាស​ខុសច្បាប់​នាពេល​បច្ចុប្បន្ននេះ​កើតមាន​ក្នុង តំបន់ភ្នំ​អន្លង់​និង​អូរ​រំដេង ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​ត្រពាំង​ទឹម​,​ភូមិ​រំដេង​ឃុំ​រមទម​ស្រុក​រវៀង​ខេត្តព្រះវិហារ ។ តាម​ព័ត៌មាន​ករណី​រុករក​រ៉ែ​មាស​ក្រោម​ដី​ដោយ​ខុសច្បាប់​កើតមាន​យូរ​ឆ្នាំ​មកហើយ ហើយ​ក្នុងករណីនេះ​អាជ្ញាធរ​ស្រុក​រវៀង​និង​អាជ្ញាធរខេត្ត ពិសេស​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត បណ្តែតបណ្តោយ​ឲ្យ​បំផ្លាញ​សម្បត្តិ​ជាតិ​តាម​អំពើ​ចិត្ត​។

​បើតាម​ប្រជាពលរដ្ឋ​រាយការណ៍​ថា ទំហំ​នៃ​បំផ្លាញ​ធនធាន​រ៉ែ​មាស​(​លោហៈ​)​នៅក្នុង​ដី​រង​ការ​រលាយ​ហិនហោច​គ្មាន​សល់ ។ តែ​អស់លោក​សមត្ថកិច្ច​និង​អាជ្ញាធរ ទទួលបាន​ផល​ប្រ​យោ​ជ​ន៌​រៀងៗ​ខ្លួន «​តូច​ស៊ី​តាម​តូចធំ​ស៊ី​តាម​ធំ » ។​ហេតុនេះ​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ប្រជាពលរដ្ឋ​ក្នុងស្រុក​និង​នៅក្រៅ​ស្រុក​ពពាក់ពពូន​សប្បាយចិត្ត​បំផ្លាញ​ធន់​ធាន​ធម្មជាតិ​នៅក្រោម​ដី​តាម​អំពើ​ចិត្ត ។​

​ភ្នាក់ងារ​ភ្នំពេញ​ថ្មី រាយការណ៍​ថា អាជីវកម្ម​រុករក​រ៉ែ​មាស​នៅក្នុង​ទឹកដី​នៃ​អាណាចក្រ​ស្រុក​រវៀង ខេត្តព្រះវិហារ 90​ភាគរយ​អត់​ច្បាប់ ។ រណ្តៅ​ដី​ដែល​ឈ្មួញ​រុករក​រ៉ែ​មាស​នៅ​ទីនោះ​រាប់រយ​កន្លែង​ទីតាំង ហើយ​ក្នុង​១​ថ្ងៃៗ​ក្រុម​ឈ្មួញ​ទាំងនោះ​រែង​បាន​មាស​២​ខាំ​ក្នុង​១​ថ្ងៃ ។ ហេតុនេះ​ធ្វើ​ឲ្យ​សម្មភាព​រុករក​រ៉ែ​មាស​ក្នុង​ដី​រីកដុះដាល​យ៉ាង​ផុលផុស ។ សូម្បីតែ​ជន​អន្តោរ​ប្រវេ​ស្ត​ន៌​ជនជាតិ​វៀតណាម​ដែល​មិនចេះ​និយាយ​ខ្មែរ​មាន​ចំនួន​២​ក្រុម​ប្រមាណ​ជាង​៣០​នាក់​ក៌​មាន​វត្តមាន​ឈរជើង​បោះទីតាំង​ជីក​ខួង​ដី​ប្រមូលយក​ផល​រ៉ែ​មាស​ក្នុងស្រុករ​វៀង​បាន​ដោយ​រលូន ។ ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នៅ​ពីក្រោយ​ខ្នង​ពួក​ឈ្មួញ​ដែល​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​ដោយ​ខុសច្បាប់​ដើម្បី​លាភសក្ការៈ ។​

​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​រំដេង​ឃុំ​រមទម​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា ពលរដ្ឋ​រស់នៅក្នុង​ឃុំ​នេះ​មាន​តិចតួច​ណាស់​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​លើ​ផ្ទៃដី​កម្ម​សិទ្ធ​របស់ខ្លួន​ទ្រង់ទ្រាយ​តូច​ក៌​ត្រូវបាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ទាហាន មន្ត្រី​ជំនាញ​រ៉ែ​និង​ឋា​ម​ពល និង​អាជ្ញាធរ​ស្រុករ​វៀង​ក្នុង​១​ខែ​មិនតិច​ជា​៥០០​ដុល្លារ​ទេ​ក្នុង​១​គ្រួសារ ។​

​ក្រៅពីនោះ​គឺ​សុទ្ធតែ​ពួក​ឈ្មួញ​ធំៗ​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​មាន​ជំរៅ​ជ្រៅ​រាប់រយ​កន្លែង​ទីតាំង​ហើយ​មាន​អ្នកធំ​នៅ​ពី​ក្រោយខ្នង​ទាំងអស់ ។ ហើយ​ក្រុម​ឈ្មួញ​ទាំងអស់នោះ​យក​ប្រជាពលរដ្ឋ​ធ្វើជា​ខែល​បិទបាំង ។​

​ពលរដ្ឋ​ដដែល​នោះបាន​បញ្ជាក់ទៀតថា ក្រុម​ឈ្មួញ​មករក​ស៊ី​រុករក​រ៉ែ​មាស​ក្នុង​ដី​តំបន់ភ្នំ​អន្លង់​ក្នុង​ឃុំ​រមទម​សុទ្ធតែ​អត់​ច្បាប់​ទាំងអស់ ។ មានតែ​ក្រុមហ៊ុន​ចិន​តែមួយ​ទេ​ដែលមាន​អាជ្ញា​ប​ណ្ណ័ ។​

​កម្មករ​ស៊ីឈ្នួល​រណ្តៅ​រ៉ែ​មាស​ជាប់​របង​ក្រុមហ៊ុន​ចិន​បាន​រៀបរាប់​ឲ្យ​ដឹងថា រូបគាត់​មក​ធ្វើ​កម្មករ​រ៉ែ​ង​រ៉ែ​មាស​ឲ្យ​ថៅកែ​ឈ្មោះ ឈន សំ​អាបាន​តំលៃ​ពលកម្ម​ក្នុង​១​ខែ​១០០​ដុល្លារ​ការហូបចុក​លើ​ថៅកែ ។ បញ្ហា​មានច្បាប់​អនុ​ញា​ត្ត​ធ្វើ​អាជីវកម្ម​ឫ​មិនមាន​ច្បាប់​គាត់​អត់​ដឹង​ទេ តែ​គាត់​បានដឹង​តាម​ការលើកឡើង​របស់​លោក​ឈន​សំអាត​ថា​គាត់​បោះទីតាំង​រក​សុ​ី​រុករក​រ៉ែ​មាស​នេះ​ដាក់​ហ៊ុន​ចូលគ្នា​ជាមួយ​បង​បង្កើត​របស់​អភិបាលខេត្ត​ព្រះវិហារ​ម្នាក់ ។ ចំណែក​អភិបាលខេត្ត​ជួយ​ជាសម្ងាត់​ពីក្រោយ​ខ្នង​ផងដែរ ។​

​ពាក់ព័ន្ធ​និង​ករណី​រុករក​រ៉ែ​មាស​យ៉ាង​អាណាធិបតេយ្យ​ក្នុងស្រុក​រវៀង​លោក អ៊ុន ចិន្តា អភិបាល ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា ពួក​ឈ្មួញ​ធ្វើ​អាជីវកម្ម​រុក​រ៉ែ​មាស​ខុសច្បាប់​លោក​តម្រូវ​ឲ្យ​មកសុំ​ច្បាប់​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្រកចេញចូល​តែមួយ​របស់​ខេត្ត បើ​អាជីវ​កម្មណា​អត់​ច្បាប់​អាជ្ញាធរខេត្ត​និង​ចុះ​ចាប់ ។ លោក​អភិបាលខេត្ត​បាន​បដិសេធ​ផងដែរ​ថា​លោក​មិនបាន​នៅ​ពី​ក្រោយខ្នង​ឈ្មោះ​ឈន​សំអាត​នោះទេ ។​

​ក្នុងករណីនេះ​ទាមទារ​ឲ្យ​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​ចាត់វិធានការ​ទប់ស្កាត់​ឫ​ចុះ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងតែង​បំផុត បើ​ពុំ​នោះទេ​រ៉ែ​មាស​ក្នុង​ដី​របស់​រដ្ឋ​និង​វិនាស​ហិនហោច​ដោយសារ​ឈ្មួញ​ទុច្ចរិត​និង​មន្ត្រី​ខាងក្រោម​ជាក់​ជាមិនខាន ។ ចំណែក​ប៉ូលិស​អន្តោរ​ប្រវេ​ស្ត​ន៌​ក៌​ត្រូវតែ​ចុះ​ត្រួតពិនិត្យ​ជនជាតិ​វៀតណាម​ជាង​៣០​នាក់​អត់​ចេះ​និយាយ​ខ្មែរ​ថា​តើ​មក​រស់នៅ​ខុសច្បាប់​ឫ​ក៌​ស្របច្បាប់ ៕

 

2018-02-07-PHOTO-00000458 2018-02-07-PHOTO-00000461 2018-02-07-PHOTO-00000460 2018-02-07-PHOTO-00000459

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130