ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក អ៊ុយ ស្រី មេព្រៃ​ក្រចេះ​គ្របគ្រង​ពីរ​ស្រុក​រង​ការរិះគន់​មិន​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ ទៅ​វៀតណាម​

​ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បានធ្វើកា​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​លោក អ៊ុយ ស្រី មេព្រៃ​ខេត្តក្រចេះ គ្រប់គ្រង​២​ស្រុក ដែល​មិន​បង្ក្រាប ខណៈ​មាន រថយន្ត​សាំ​យ៉ុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​អាណាធិបតេយ្យ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ឆ្លងកាត់​កាត់មុខ​ស្នាក់ការ​មេព្រៃ​ដែល​បណ្ដាក់​គ្នា​ដូច​ខ្យង ហើយ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ ។​

តើ​ជា​ការពិត​ដែ​ឬទេ​? លោក អ៊ុយ ស្រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ឆ្លូង និង​ស្លូ​ង ប្រ​ព្រឹ​ត អំពើពុករលួយ ដោយ​បង្គាប់​អោយ​ឈ្មួញ​អ្នករកស៊ី​ដឹកឈើ យកទៅលក់​បន្ត​អោយ​ឈ្មួញ ជនជាតិ​វៀតណាម ជា​រាងរាល់ថ្ងៃ ???

​ប្រជា​ពល​ដ្ឋ​រាយការណ៍​ថា រាល់ថ្ងៃ​មាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​ពី​៤៥​ទៅ​៧០​គ្រឿង ខណដែល​គោយន្ត​កន្ត្រៃ​ដឹកឈើ មាន​សរុប​ពី​១៥ ទៅ​៣០​គ្រឿង ដោយឡែក​ម៉ូតូ​ដឹកឈើ​ប្រណិត​វិញ​នោះ​ក្នុង​ថ្ងៃៗ​គឺ​មិន​ក្រោម​ពី ប្រមាណ​ជាង​១៣០​គ្រឿង​ឡើងទៅ ដែល​ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន​តាមផ្លូវ​លេខ​៧ ហើយ​ឆ្លងកាត់​ប៉ុស្តិ៍​បាល ព្រៃឈើ​យ៉ាង​រលូន ។ ប៉ុន្តែ​មន្ត្រី​ព្រៃឈើ​ទាំងអស់នោះ មិន​ខ្ចី​យក​ភ្នែក​មើល ហើយ​ចាំតែ​យកលុយ​បណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតមាន​ពេញបន្ទុក​តែម្តង ។​

​តាម​ប្រជា​ពល​ដ្ឋ​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​ហ្នឹង មាន​អ្នកកាង​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ឈរជើង​នៅតាម​ដងផ្លូវ​មាន​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច យោធា ប៉េអឹម និង​ជាពិសេស​មេព្រៃ ក្នុង​មួយ​ជំនាញៗ បង់លុយ​ពី​៨ ម៉ឺន​ទៅ​១០​ម៉ឺន​រៀល ក្នុង​មួយ​រថយន្ត​។ អ្នករកស៊ី​ដឹកឈើ និយាយថា បានឃើញ​វត្តមាន លោក​មេព្រៃ​ដែលមាន​ស្នាក់ការ​នៅតាម​ដងផ្លូវ​បណ្ដាក់​គ្នា​ដូច​ខ្យង មាន​ស្នាក​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្ដាន់​ស្រុក​សំបូរ​ដែល​គ្រប់គ្រង​ដោយ​លោក​ប៉ាល់ សុ​កែវ -​ស្នាក់ការ​កន្ទួតស្រុក​ចិត្ត​បុរី​គ្រប់គ្រង​ដោយ លោក ឃ្លាំង ណារ​ត្ន័ និង​ឆ្លងកាត់​ឃុំ​ស្វាយ​ជ្រះ​ស្នួល គ្រប់គ្រង​ដោយ​លោក ស្រូ​យ ធី ឆ្លងកាត់​សួន​អាពាហ៍ពិពាហ៍​គ្រប់គ្រង​ដោយ​លោក សុខ គោ ឆ្លងកាត់​ឃុំ​ថ្ម​ពុក និង​ស្នាក់ការ​មេព្រៃ​ស្រុក​ស្នួល​គ្រប់គ្រង​ដោយ​លោក ឡាយ ធុច ខណៈ​រថយន្ត​ដឹកឈើ​ធ្វើដំណើរ​យ៉ាង​រលូន​ចូលទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក អន្តរជាតិ​ទ្វេភាក​គី​(​វ៉ា​លឺ​)​បាន​ដោយ​រលូន ហើយ​មិន​មានកា​រំខាន​ពី​សមត្ថកិច្ច​ណាមួយ​ចេញមក ធ្វើការ​ទប់ស្កាត់​ឬ​បង្ក្រាប​នោះឡើយ​។​

​អ្នករកស៊ី​ដឹកឈើ​ម្នាក់​ក្នុង​នោះបាន​អះអាងថា សមត្ថកិច្ច​បានកំណត់​ឲ្យ​អ្នកដឹកឈើ​តាម​ម៉ូតូ​បង់ លុយ​ចាប់ពី​៣​ម៉ឺន​រៀល​ទៅ​៤​ម៉ឺន​រៀល ក្នុង​មួយ​ម៉ូតូ ។ ចំណែក​រថយន្ដ​សាំ​យ៉ុង​ពួកគេ​កំណត់​យកលុយ ចាប់ពី​៨​ម៉ឺន​រៀល ទៅ​១០​ម៉ឺន​រៀល ក្នុង​មួយ​រថយន្ត​និង​ក្នុង​មួយ​ជំនាញៗ ហើយ​សរុប​ក្នុង ១​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ចេញ ពី​ឃុំ​កន្ទួត ស្រុក​ចិត្ត​បូរី រហូតដល់​ព្រំដែន ទ្វេភាគី កម្ពុជា វៀតណាម ស្ថិតក្នុង​ភូម​ក្រ​ពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ រត់ការ​បង់លុយ​អស់ ១​លាន​៦០​ម៉ឺន​រៀល ក្នុង​១ យប់ៗ​មាន​រថយន្ត​ដឹកឈើ​រាប់សិប​គ្រឿង ។​

ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​មន្ត្រីរដ្ឋបាល​ព្រៃឈើ សំខាន់​ចោទ លោក​អ៊ុយ ស្រី នាយផ្នែក​រដ្ឋបាល ព្រៃឈើ​ស្នួល ខេត្តក្រចេះ តែម្ដង​ដែល​បាន​បង្គាប់​ឱ្យ​បង់លុយ បើ​អ្នកណា​អត់​បង់លុយ​ទេ​គឺ​ចាប់​បង្ក្រាប​ពិន័យ​យ៉ាង​ចាស់ដៃ​តែម្តង ។ ជាក់ស្តែង​កន្លងមក ចំពោះ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ណា​ដែល​មិន​បង់លុយ​ឲ្យ​រដ្ឋបាល​ព្រៃឈើ គឺ​ប្រឈម​នឹង​ការបង្ក្រាប​មិន​បន្ធូរដៃ​នោះឡើយ ។​

ពាក់ព័ន្ធ​ការចោទប្រកាន់​នេះ ភ្នា​ក់​ភ្នំពេញ​ថ្មី មិនទាន់​អាច​សុំ​ការបញ្ជាក់​ណាមួយ​ពី លោក អ៊ុយ ស្រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​នៅឡើយ​ទេ ដោយសារតែ​ខ្វះ​ព័ត៌មាន​ទំនាក់ទំនង ។ ប៉ុន្តែ​យើង​រងចាំ​ការបំភ្លឺ​ណាមួយ​ពី​លោក អ៊ុយ ស្រី ទាក់ទង​ការចោទប្រកាន់​ខាងលើនេះ ៕

 

 

IMG-20180208-WA0052 IMG-20180208-WA0053

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130