ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​បរិស្ថាន​និង​ពលរដ្ឋ​សហគមន៍​ចោទប្រកាន់​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប​បំផ្លាញ​តំបន់​អភិរក្ស​ភ្នំ​ព្រេច​

ខេត្ត​មណ្ឌល​គី​រី ៖ មន្ត្រី​អង្គការ​បរិស្ថាន រួមទាំង​ប្រជាពលរដ្ឋ​សហ​មន៍​បាន​សម្តែង​ការព្រួយបារម្ភ និង​ចោទ ប្រកាន់​ក្រុមហ៊ុន​ឈ្មោះ លឹម រ៉ូយ៉ាល់​គ្រុប​ថា បាន​នឹង​កំពុង​ប្រើ​គ្រប់​រូបភាព​បំផ្លាញ​ព្រៃឈើ​យ៉ាង រង្គាល​នៅ​តំបន់​អភិរក្ស​ភ្នំ​ព្រិច ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។​
​ ​
​តាម​ការផ្តល់​ព័ត៌មាន​ពី​មន្ត្រី​បរិស្ថាន​ឲ្យ​ដឹងថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់ ភ្នំ​ព្រិច របស់​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប​នេះ កើតមាន​ជិត​១០​ឆ្នាំ​មកហើយ ហើយ​គេ​ពុំដែល ឃើញ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​បង្ក្រាប​នោះឡើយ ហើយ​សូម្បីតែ​អាជ្ញាធរ ខេត្ត​មណ្ឌល​គី​រី ដែល​សុទ្ធតែ​បានដឹង​អំពី​សកម្មភាព​បំផ្លាញ​ព្រៃឈើ​នេះ ក៏​មិនទាន់មាន​វិធានការ ណាមួយ ដើម្បី​បង្ក្រាប​នោះដែរ ។​
​ ​
​មន្ត្រី​បរិស្ថាន​អះអាងថា សព្វថ្ងៃនេះ​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប ដែល​គេ​ស្គាល់​ថា មាន ឈ្មោះ​លោក​ឧកញ៉ា​មួយចំនួន​កំពុង​ជ្រក​ក្រោម​ស្លាក​ក្រុម​ហ៊ុ​នេះ បាន​បំផុស​និង​ជួល​ប្រជាពលរដ្ឋ ឲ្យ​ចូលទៅ​កាប់​ឈើ​តាម​លទ្ធភាព​ដែល​ពួកគេ​អាច​កាប់​បាន​នៅ​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច ហើយ ដឹក​ចេញមកក្រៅ ខណដែល​ពួកគេ​នៅ​រងចាំ​ទិញ​នៅ​ខាងក្រៅ ។ ក្រោយមក​ឈើ​ទាំងអស់នេះ ត្រូវបាន​គេ​ដឹកជញ្ជូន​នាំចូល​ទៅក្នុង​បរិវេណ​ដី​សម្បទារ​របស់​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប ដើម្បី ប្រែ​រូបភាព​ទៅជា​ឈើ​ស្របច្បាប់​មាន PC របស់​ក្រុមហ៊ុន​មុខ​នាំ​ចេញទៅ​វៀតណាម ។​
​ ​
​តាម​ប្រជាពលរដ្ឋ​រាយការណ៍​បន្ថែមថា លោក​ឧកញ៉ាៗ យ៉ាងតិច​៧​នាក់ ដែល​គេ​ឈ្មោះ ច្បាស់ បាននិងកំពុង​ដណ្តើម​គ្នា​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប ដែល​គ្រប់គ្រង​ដោយ ជនជាតិ​ចិន ហើយ​លោក​ឧក​ញ៉​ទាំង​៧​នាក់​នោះ បាន​ចំណាយលុយ​ទិញ​ឧបករណ៍​សម្ភា​រះ សំខាន់​រណារយន្ត​រាប់រយ​គ្រឿង​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​ចូលទៅ​កាប់បំផ្លាញ​ព្រៃឈើ​នៅ តំបន់​អភិរក្ស​ភ្នំ​ព្រេច ។ ចំណែក​លោក​ឧកញ៉ា​បោះទីតាំង​ចាំ​ទទួល​ទិញ​ក្នុង​តម្លៃថោកៗ ហើយ ដឹកជញ្ជូន​យកទៅ​ស្តុក​ទុក​ក្នុង​បរិវេណ​ដី​សម្បទារ​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប ។ បន្ទាប់មក​គេ​ប្រើ រូបភាព​ឈើ​ទាំងអស់នោះ​ទៅជា​ឈើ​ស្របច្បាប់​នាំ​ចេញទៅ​វៀតណាម​យ៉ាង​រលូន​តែម្តង ។​
​ ​
​ប្រជា​ពល​ដ្ឋ​បញ្ជាក់ថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប បាន​ប្រើ​រថយន្ត​ប្រភេទ V1 និង​រថយន្ត យី​ឌុប ប្រមាណ​ជាង​៦​គ្រឿង ជា​រៀងរាល់ថ្ងៃ ដើម្បី​ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល គី​រី​ឆ្ពោះទៅ​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគីរី តាមផ្លូវ​ជាតិ​លេខ 76 ឆ្លងកាត់​ស្រុក​លំ​ផាត ចូល​តាម​ផ្លូវលំ ភូមិ​សាមុត​លើ ភូមិ​សាមុត​ក្រោម​ចេញមក​តាម​ផ្លូវកែង​ឆ្លងកាត់​ស្នាក់ការ​កងរាជអាវុធហត្ថ​ស្រុក ប​កែវ ហើយ​ធ្វើដំណើរ​បន្ត​តាមផ្លូវ​ជាតិ​លេខ​៧៨ ឆ្ពោះទៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ចូលទៅ វៀតណាម ។​
​ ​
​មន្ត្រី​ជំនាញ​ម្នាក់​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប បាន​ប្រព្រឹត្តិ​បទល្មើស​ច្រើន​រូបភាព​ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ភ្នំ​ព្រេច ។ ក្រៅពី ជួល ឬ បំផុស​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ​ហើយ ក្រុមហ៊ុន​ចាំ​ទទួល​ទិញ​តាមរយះ លោក​ឧកញ៉ា​ចំនួន​៧​រូបនោះ ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រើប្រាស់ PC ថតចម្លង​ថែមទៀត ដើម្បី បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​មួយចំនួន​រួមទាំង​អ្នកសារព័ត៌មាន ។​
​ ​
​មន្ត្រី​បរិស្ថាន និង​ប្រជាពលរដ្ឋ​លើកឡើងថា ប្រសិនបើ​សមត្ថកិច្ច​ជំនាញ ឬក៏​អាជ្ញាធរខេត្ត មិនមាន​វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់ពេលវេលា​ទេនោះ តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច នឹងត្រូវ​វិនាស​ហិន ហោច​មិន​ខាន រួមទាំង​ពពួកសត្វ​ព្រៃ​ដែល​កំពុង​រស់នៅ​តំបន់​នោះ​ផងដែរ ។ ពួកគាត់​បញ្ជាក់ថា បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​លោក​ឧកញ៉ា​ទាំង​៧​រូប រួមជាមួយ​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ គ្រុប​នេះ មិនមាន​អ្វី​ជា​អាថ៌កំបាំង​នោះឡើយ ។ ប៉ុន្តែ​ពួកគេ​ធ្វើ​យ៉ាង​អាណាធិបតេយ្យ​ទាំងយប់ ទាំង​ថ្ងៃ ដោយ​មិន​ខ្លាចរអែង​នោះទេ ខណដែល​សមត្ថកិច្ច​ម​ន្ត្រី​ជំនាញ​ដែល​ឈរជើង​នៅ​តំបន់ នោះ សុទ្ធតែ​បានដឹង​នូវ​អំពើ​កាប់បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប នេះ​គ្រប់ៗ​គ្នា ទាំងអស់ ។​
​ ​
​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើនេះ សារព័ត៌មាន​យើង​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការ បំភ្លឺ ឬ​បញ្ជាក់​ណាមួយ​ពី​លោក ដា​នី ដែលជា​នាយក​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប នៅឡើយ​នោះ ទេ ។ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ស្វែងរក​ការបំភ្លឺ​នាពេលខាងមុខ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ម្ចាស់ ប្រទេស រួមទាំង​ម្ចាស់​ក្រុមហ៊ុន​ផងដែរ ៕

 

 

28035269_415567685565987_209878970_o 28081780_415567738899315_118691900_o 28109726_415567655565990_78594520_n

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130