ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ពលរដ្ឋ​ស្នើសុំ​សម្តេច ហ៊ុន សែន បង្ក្រាប​សង្វៀន​ជល់​មាន់​និង​បន​ល្បែង​ដ៏​ធំ​នៅ​ប៉ាក់​ខ្លង ខេត្តកោះកុង​

​ខេត្តកោះកុង ៖ ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​ខេត្តកណ្តាល និង​ខេត្តតាកែវ ក្រោម​បញ្ជា​ផ្ទាល់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងការ​បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​តំបន់​អរិយ​ក្សត្រ និង​ទន្លេបាទី បានធ្វើ​ឲ្យ​កក្រើក និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ក្នុង​ទូទាំងប្រទេស ។ ប្រតិបត្តិការ​នោះបាន​បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុន សែន គឺ​អនុវត្ត​ច្បាប់​ដោយ​ពេញលេញ និង​មិន​មានការ​យល់យោគ​នោះឡើយ ។​

​ផ្តើម​ពី​នោះ​ប្រជាពលរដ្ឋ​កងកម្លាំង​មន្ត្រីរាជការ​ខេត្តកោះកុង ក៏បាន​សំណូមពរ​ផងដែរ ដល់​សម្តេច ហ៊ុន សែន មេត្តា​អនុគ្រោះ​ដោយ​ចេញ​បញ្ជា​ជាបន្ទាន់ ដើម្បី​បង្ក្រាប​សង្វៀន​ជល់​មាន់​ដ៏​ធំ រួមទាំង​បង្កប់​ល្បែង​ស៊ី សង​មួយកន្លែង​ទៀត ស្ថិតក្នុង​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ព្រោះថា បន​ល្បែង​ជល់​មាន់ និង​លេងល្បែង​គ្រប់​ប្រភេទ​មួយ​នេះ​មាន​ទ្រង់ទ្រាយ​ធំ​មិន​ចាញ់​កាស៊ីណូ​បរទេស ហើយក៏​គ្មាន​ច្បាប់​ត្រឹមត្រូវ​នោះដែរ ។​

​ប្រជាពលរដ្ឋ​រាយការណ៍​ថា សង្វៀន​ជល់​មាន់​បង្កប់​ល្បែ​ន​ស៊ីសង​ដ៏​ធំ​មួយ​នេះ ស្ថិតក្រោម ការគ្រប់គ្រង​របស់​ឈ្មោះ ជា លាង​ហេង និង​ភរិយា ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ការិយាល័យ តំណាងរាស្ត្រ​ខេត្តកោះកុង ហើយក៏​ជា​ខ្សែបណ្តាញ​មន្ត្រីជាន់ខ្ពស់​ផងដែរ ។​

​ប្រជាពលរដ្ឋរ​ម្លឹ​កឡើ​ង​វិញ​ថា បន​ល្បែង​ដ៏​ធំ និង​ល្បីឈ្មោះ​បោះ​សំលេង​ពេញ​អាណាចក្រ កោះកុង នោះ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ​ថ្មី​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ចំងាយ​ប្រមាណ​១Km ពី​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ហើយ​បន​ល្បែង​នេះ​ត្រូវបាន​ជួល​ដី​សួនសត្វ របស់​ក្រុមហ៊ុន LYP ធ្វើជា​ទីតាំង ស្ថិតនៅ​ខាងកើត​ក្រៅរបង​កាស៊ីណូ​កោះកុង រី​សតប្រមាណ ៧០០m ។​

​ប្រជាពលរដ្ឋ​បញ្ជាក់ថា ដោយសារតែ​ការជួល​ដី​ពី​ក្រុមហ៊ុន LYP ជា​ម្ចាស់​កាស៊ីណូ​នេះ ហើយ ទើប​ធ្វើ​ឲ្យ​ម្ចាស់​បន​ល្បែង​ខាងលើ អួត​ក្អេងក្អាង​ថា បន​ល្បែង​របស់ខ្លួន​មានច្បាប់ ស្រប ពេលដែល​ក្រុមហ៊ុន LYP បាន​ស្នើសុំ​គោលការណ៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​បន្ថែម ល្បែងភ្នាល់​គ្រប់​ប្រភេទ នៅក្នុង​ទីតាំង​កាស៊ីណូ របស់ខ្លួន​ចំនួន​២​កន្លែង គឺ​កាស៊ីណូ​កោះកុង និង​កាស៊ីណូ​អូរ​ស្មាច់ ហើយ​ត្រូវ​បានការ​អនុ​ញ្ញា​ត្តិ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ដែល​លិខិត​នេះ ត្រូវបាន​ក្រុមអ្នកច្បាប់​និយាយថា មិនមែនជា​លិខិត​អនុ​ញ្ញា​ត្តិ​ឲ្យ​បន​ល្បែង ជល់​មាន់ យូគី និង​អាប៉ោង ដែល​ស្ថិតនៅ​ក្រៅរបង​កាស៊ីណូ​ខាងលើ​នេះឡើយ ។​

​ប្រភព​ដែល​ស្និទ្ធ​និង​បន​ល្បែង​ខាងលើ​បាន​ទម្លាយ រឿងអាស្រូវ​ពាក់ព័ន្ធ​បន​ល្បែង​នេះ​ថា បន​ល្បែង​ពាលា អាវ៉ាសែ និង​អាណាធិបតេយ្យ ខាងលើនេះ​មាន ២​ភាគហ៊ុន ដែល​ប្តី​ប្រពន្ធ​២​គូរ ជាម​ន្ត្រី​ស៊ីប្រាក់ខែ​រដ្ឋាភិបាល ចូល​ហ៊ុន​គ្នា​ទៅរក​ស៊ី​បើក​បន​ល្បែង​ពាលា​អាវ៉ាសែ​ខាងលើ ។ ភាគហ៊ុន​ទី​១/ រួមមាន​៖ ឈ្មោះ ជា លាង​ហេង ជា​ប្តី​និង​ប្រពន្ធ​ឈ្មោះ ថា​ត ម៉ា​រី ទាំង​២​នាក់ ជា​មន្ត្រី​បំរើកា​រងារ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​កោះកុង ។ ភាគហ៊ុន​ទី​២/ គឺ​លោក ស្នងការ​នគរបាល​ខេត្តកោះកុង និង​ភរិយា​របស់លោក​តែម្តង ។​

​ប្រភព​ជាច្រើន​រិះគន់ថា បន​ល្បែង​ខាងលើ ដោយសារតែ​មេបន​ល្បែង សុទ្ធតែ​មន្ត្រី​ស៊ី ប្រាក់ខែ​រដ្ឋាភិបាល ហើយ​មាន​តួនាទី​ធំៗ ទើប​គ្មាន​ការបង្ក្រាប​ទោះបី​សមត្ថកិច្ច​ក្នុង​ខេត្ត​ដឹងថា បន​ល្បែង​មួយ​នេះ​ប្រើ​ច្បាប់​សេះ​ហោះ​ក៏ដោយ ។​

​សមត្ថកិច្ច​ក្នុង​ខេត្ត​ក៏​ដឹង​ដែរ​ថា បន​ល្បែង​មួយ​នេះ បាន​បង្ក​អសន្តិសុខ​ក្នុង​ទី​រួម​ខេត្ត​ជា ច្រើន​ករណី​ជាក់ស្តែង​នៅ​ចុងឆ្នាំ​២០១៦ ជន​ស៊ីវិល​ម្នាក់ ដោយសារ​ចាញ់​ក្នុង​បន​ល្បែង​នេះ ច្រើន​ពេល​បាន​ក្លាយជា​ចោរប្លន់​សំលាប់​អ្នករត់ម៉ូតូឌុប​នៅ​ភូមិ​ប៉ាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង រកមុខ​មិនទាន់ ឃើញ​ផង ។ ករណី​ទី​២ មន្ត្រី​ប៉ូលីស​ព្រំដែន​គោក​ម្នាក់​ដោយសារ​ចាញ់​បន​ល្បែង​មួយ​នេះ​ច្រើន ពេក​បាន​ក្លាយខ្លួនជា​ចោរ គាស់​ឃ្លាំង​អាវុធ​ក្នុង​អង្គភាព​របស់ខ្លួន ហើយ​ត្រូវបាន​លោកស្នងការ បិទបាំង​រឿងនេះ ដោយសារតែ​ចោរ​ប៉ូលីស​នោះ​ជាម​នុស្ស​ជំនិត​របស់លោក​ស្នងកា​រ ហើយ​ត្រូវ បាន​លោកស្នងការ​ចាត់​ឲ្យ​ទៅ​យាម​នៅ​បន​ល្បែង​នោះ​ទៀតផង ។​

​យ៉ាងណាក៏ដោយ អ្នកញៀន​ល្បែង​និង​ចូល​លេង​ក្នុង​បន​ល្បែង​ខាងលើនេះ​ញឹក​ញ៉ាប់​បាន អះអាងថា គេ​ឃើញ​ភរិយា​លោកស្នងការ​ខេត្តកោះកុង មាន​វត្ត​មាននៅ​កន្លែង​បន​ល្បែង​នោះ​ជា ប្រចាំ ដែល​គេ​សង្ស័យថា គាត់​គឺជា​មេ​ទីតាំង​បន​ល្បែង​ខាងលើនេះ ។ ទន្ទឹម​នោះ​ក៏មាន​ការរិះគន់ ជាច្រើន​ផងដែរ ខណដែល​ភរិយា​លោកស្នងការ​បង្ហាញមុខ​ជាប្រចាំ​នៅក្នុង​បន​ល្បែង​ដូច្នេះ ។​

​ភ្នំពេញ​ថ្មី ព្យាយាម​ទាក់ទង​លោកស្នងការ ដើម្បី​បកស្រាយ​បញ្ហា​នោះដែរ ប៉ុន្តែ​មិនទាន់ អាចទាក់ទង​បាន​នៅឡើយ​ដោយសារ​ទូរស័ព្ទ​ច្រើនដង​តែ​មិន​ចូល ។​

​ប្រជាពលរដ្ឋ​ជាថ្មី​ម្តងទៀត ស្នើសុំ​ដោយ​ទទូច​ទៅ​សម្តេច ហ៊ុន សែន មេត្តា​ចាត់វិធានការ បង្ក្រាប​បន​ល្បែង​មួយ​នេះ​ផង ព្រោះថា បើ​ចាំ​សមត្ថកិច្ច​ខេត្តកោះកុង​បង្ក្រាប​នោះ​គឺ​មិន​ងាយ​នោះ ទេ​ព្រោះ​ពួកគេ​សុទ្ធតែ​ទទួលបាន​កម្រៃ​ក្រាស់ក្រែល​ពី​បន​ល្បែង​ខុសច្បាប់​មួយ​នេះហើយ ។ ដូច្នេះ​មានតែ​សម្តេច​ប៉ុណ្ណោះ ទើប​បង្ក្រាប​បន​ល្បែង​ពាលា​អាវ៉ាសែ​មួយ​នេះ​បាន ដោយ​ប្រសិទ្ធ ភាព ។ ចំណែក​ប្រជាពលរដ្ឋ​រងចាំ​គាំទ្រ​និង​អបអរសាទរ ចំពោះ​លទ្ធផល​នៃ​វិធានការ​បង្ក្រាប ក្រោម​បញ្ជា​របស់​សម្តេច​ដូច​ករណី​បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ខេត្តកណ្តាល និង​តាកែវ ៕

 

 

16734879_229411750799842_1908999453_o1

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130