ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព័ត៌មាន​បែកធ្លាយ​! ទំនិញគេចពន្ធ និង​ចំណីអាហារ​ខូចគុណភាព​កាន់តែច្រើន​ហូរ​ចូល​តាម​ច្រកព្រំដែន​ចាំ​យាម​ខេត្តកោះកុង​

​ខេត្តកោះកុង ៖ ប្រភពព័ត៌មាន​បែកធ្លាយ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុង​ខេត្តកោះកុង សំខាន់​ច្រក​ចាំ​យាម នៅតែ​ត្រូវ​ក្រុម​ឈ្មួញ​ប្រើប្រាស់​សម្រាប់​នាំចូល​ទំនិញគេចពន្ធ និង​ចំណីអាហារ​ខូចគុណភាព​យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះតែ​ពួកគេ​បាន​ចរចា​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ប្រចាំ​ច្រក​មួយ​នេះ ។​

​តាម​ប្រភព​ខាងលើ​ប្រជាពលរដ្ឋ​បាន​រិះគន់ មន្ត្រី​កាំកុងត្រូល និង​ប្រធាន​ច្រក​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ថា នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​សាច់មាន់ សាច់ជ្រូក ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ជាច្រើន​ប្រភេទ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ខណដែល​មុខទំនិញ​នាំចូល​ទាំងនោះ​ភាគច្រើន​ខូចគុណភាព និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​បរិភោគ ។

​ចំណែក​ប្រភពពី​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​ចាំ​យាម បាន​ឲ្យ​ដឹងថា មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ចាំ​យាម ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គឺជា​អ្នក​ឃុបឃិត​គ្នា​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ក៏ដូចជា​ចំណីអាហារ​ខូចគុណភាព​និង​មាន​ផ្ទុក​សារធាតុ​គីមី​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​ប៉ុន្តែ​តាម​ដឹង​មន្ត្រី​កាំកុងត្រូល​និង​សមត្ថកិច្ច​ប្រចាំ​ច្រក​ចាំ​យាម មិន​ចាត់វិធានការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​មុនពេល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​នោះទេ គឺ​ពួកគេ​តម្រូវ​ឲ្យ​ឈ្មួញ​បង់លុយ​តាម​ការកំណត់​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ច្រើន​នាក់​នៅតែ​បន្តសកម្មភាព​នាំចូល​ទំនិញគេចពន្ធ និង​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារ​ធាតុគីមី​មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ស្រុក​ខ្មែរ បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល​។​

​ទន្ទឹម​នោះ​នៅ​ច្រក​ប៉ាក់​ខ្លង និង​ច្រក​ដទៃទៀត​ក៏​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ និង​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​យ៉ាង​ពេញបន្ទុក​ដែរ ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​គយ​និង​មន្ត្រី​កាំកុងត្រូល​។

​ដោយឡែក លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង បាន​រង​ការ​ចោទថា គាត់​ជាម​ន្ត្រី​ទី​១ ដែល​បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ មន្ត្រី​គយ​រូបនេះ​មិនទាន់​រង​នូវ​ការស្តីបន្ទោស​ឬ​ព្រមាន​ណាមួយ​ពី​ថ្នាក់លើ​នៅឡើយ ៕

 

35885791_2065331833705376_1939751662033829888_n-300x167 35671849_2065331843705375_2220498637492846592_n

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130