ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Matuidi ថា​វា​ពិតជា​អស្ចារ្យ​បើ​មាន​កីឡាករ​ដូច Ronaldo នៅ Juventus

​កីឡា ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ពី Real Madrid ទៅ Juventus ជាមួយនឹង​ដំណឹង ផ្ទេរ​នេះ​ផងដែរ​កីឡាករ​ជម្រើសជាតិ​បារាំង Blaise Matuidi នឹង​ស្វាគមន៍​។​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត Marca​។​

Matuidi បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​មួយ​ថា​”​វា​ពិតជា​អស្ចារ្យ​ណាស់​ដែលមាន​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅក្នុង​ពិភពលោក​ដូច Ronaldo ផ្ទេរ​មក​ក្លឹប Juventus” ។​វា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​ក្លិប​និង​សម្រាប់​កីឡាករ​។​ប៉ុន្តែ​ពេលនេះ​ខ្ញុំ​ផ្តោតលើ​ក្រុម​ជម្រើសជាតិ​បារាំង​។​

​យ៉ាងណាមិញ Matuidi នឹងមិន​លេង​ឲ្យ​បារាំង ប្រកួត​ទល់នឹង​អ៊ុយ​រុយ​ហ្គា​យ​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ FIFA World Cup 2018 នៅ​ថ្ងៃ​សុក្រ​ឡើយ ដោយសារ​ជាប់​បម្រាម​៕

15307102407515

Filed in: កីឡា, អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130