ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងត្បូង​បារម្ភ​ពី​ការប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​

​កូរ៉េខាងត្បូង ៖ អគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន​កូរ៉េខាងត្បូង​បាន​លើក​ឡោះ​ង​ថា ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រីក​កាន់តែ​ធំ​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ប្រទេស​កូរ៉េខាងត្បូង​កំពុង​ត្រៀមខ្លួន​ទប់ទល់​ទៅនឹង​ការខាតបង់​បន្ថែមទៀត​។​

​លោក លី ប្យុង​តេ អគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន Venture Investment Holdings និយាយថា ពួកលោក​ត្រូវបាន​ប្រឈម​យ៉ាង​ពេញទំហឹង ចំពោះ​ភាពមិនច្បាស់លាស់ និង​ការខូចខាត​កើតចេញពី​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​។ ហេតុផល​គឺថា កូរ៉េខាងត្បូង​គឺជា​អ្នក​នាំចេញ​ដ៏​សំខាន់​មួយ នៃ​ផ្នែក​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច​ទៅកាន់​ប្រទេស​ចិន ដែលជា​ចំណែក​ផ្សំ​តម្លើង​ទៅជា​ផលិត​ដែល​ផលិត​ក្នុងប្រទេស​ចិន ហើយ​បន្ទាប់មក​ត្រូវបាន​ដឹកជញ្ជូន​ទៅ​សហរដ្ឋអាមេរិក​។​

​លោក លី និយាយថា មានតែ ៥% ប៉ុណ្ណោះ​នៃ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន ដែលជា​ផលិតផល​ប្រើប្រាស់​សម្រេច​។ ៩៥% ជា​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច​។ កូរ៉េខាងត្បូង​ក៏ត្រូវ​រង​ផលប៉ះពាល់​ដោយផ្ទាល់​ផងដែរ ដោយ​វិធានការ​ពាណិជ្ជកម្ម​ថ្មីៗ​របស់​អាមេរិក ដែល​នាំ​ឲ្យ​មាន​ការចរចា​ជាថ្មី សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែលមាន​ស្រាប់​៕

1522934659535

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130