ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​៧​នាក់ និង​របួស​៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ កាលពី​ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់​, រ​បួ​ស្រាល​៣​នាក់ របួសធ្ងន់​ចំនួន​៣​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៦​គ្រឿង​, រថយន្ដ​ធុន​ធំ​៣​គ្រឿង​, រថយន្ដ​ធុន​តូច​៤​គ្រឿង​, អ្នក​ថ្មើ​ជើង​ម្នាក់ និង​គោយន្ដ​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្មើស​ល្បឿន​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង និង​បត់​គ្រោះថ្នាក់​។​

​រយៈពេល​០៩​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០១​ដល​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​កើតឡើង​ចំនួន​៧០​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣១​នាក់​, របួសស្រាល​៣៥​នាក់ និង​របួសធ្ងន់​៥៦​នាក់​៕

photo_2018-08-07_13-26-05

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130