ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រជា​ការពារ​ភូមិ​ម្នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ខេត្តកណ្តាល ៖ ប្រជា​ការពារ​ភូមិ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត ដោយ​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក ខណដែល​គេ​ស្គាល់​ថា ជនរងគ្រោះ​គឺជា​អ្នក​ជួយ​ចម្លង​សិស្ស​ចេញពី​សាលារៀន​រាល់ថ្ងៃ ។​

​សូ​មម្រាប​ថា គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ប្រជា​ការពារ​ភូមិ​ស្លាប់​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​២១ ស្ថិតនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ករណីនេះ​កើតឡើង​ដោយមាន​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កណ្តាល 2B-8588 បើកបរ​ដោយ​ឈ្មោះ ចំរើន ករុណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​តុបតែង​រោងការ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។

​លុះ​មកដល់​ចំណុច​កើត​ក៏បាន​បុក​ឈ្មោះ​ប៊ុន ធឿន (​ហៅ​ឡេង​) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ និង​ជា​ប្រជា​ការពារ​ភូមិ​ស្វាយ​តានី មាន​ទីលំនៅ​ភូមិ​ស្វាយ​តានី ឃុំ ព្រែក​គយ ស្រុក​ស្អាង ខេត្ត កណ្តាល ដែល​កំពុង​ជិះ​កង់​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ចំ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​នៅពេល​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្អាង ៕

 

photo_2018-08-10_06-58-10 photo_2018-08-10_06-58-08

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130