ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បេន​នី យ៉ាំង បង្ហាញមុខ​ហ្ស៊ី​ន​ឆ្លើយតប​ការរិះគន់​

​សិ​ល្បះ ៖ នៅ​ទីបំផុត​តារា​សម្តែង​នាង បេន​នី យ៉ាំង បាន​ហ៊ាន​បង្ហាញ​នូវ​មុខមាត់​ពិត​របស់​នាង បន្ទាប់ពី​នាង​ធ្វើ​ការកែ​ច្រមុះ ដោយ​អាល័ក្ស​ហ្ស៊ី ជាមួយនឹង​ការបិទ​ម៉ាស់​ពេលចេញ​ទៅខាង​ក្រៅ​ម្តងៗ​។​

​ការ​ហ៊ាន​បង្ហាញ​នូវ​មុខមាត់​ពិត​របស់​នាង​នាពេលនេះ​គឺជា​ការឆ្លើយតប​ជុំវិញ​ការរិះគន់ ពី​មហាជន​មួយចំនួន ដែល​បាន​ដៀល​នាង​កប់​មាត់ៗ​ថា ក្រោយ​ការវះកាត់​ច្រមុះ​របស់​នាង​រួចមក​រិត​តែ​អាក្រក់ ជាហេតុ​ធ្វើ​ឲ្យ​នាង​ព្យាយាម​បិទបាំង​ដោយ​ម៉ាស​គ្រប់ពេលវេលា​។​

​ឆ្លើយតប​ការរិះគន់​នេះ បេន​នី​យ៉ាំង បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា​រូបភាព​នាង​ខ្ញុំ​ដែល​ថត​ដោ​យក​ម៉េ​រ៉ា​ស៊ីន​គ្មាន​អេ​ដី​ត​ហឹម​…​អ្នកខ្លះ​ថាអោយ​ខ្ញុំ​ចេះ​ចុះ​គ្រប់​ពាក្យ​គ្រប់​ម៉ាត់​ដៀល​កប់​មាត់​មិន​ស្អាត​អាក្រក់​ណាស់ សួរថា​benne yang​ដែល​ខ្វល់​ទេ​??​អ្នក​និយាយ​ខ្ញុំ​អាក្រក់​តើ​ហាន​ថត​មុខ​ហ្ស៊ី​ន​ផុស​ឬ​អោយ​មនុស្ស​ខ្លួន​ស្រលាញ់​ឃើញ​មុខ​ពិត​ចឹ​ង​ទេ​? តែ​សំរាប់​ខ្ញុំ​វិញ​ទោះ​អ្នកណា​និយាយ​បែបណា​ខ្ញុំ​នៅតែ​ចង់​ផុស ញាំ​បាយ​ក៏​របស់ខ្លួន លុយ​ចាយ​ឡាន​ជិះ ថែមទាំង​មាន​មនុស្ស​តាម​ស្រលាញ់​ច្រើន​នោះ​ច្រើន ព្រោះ​អី​ដឹង​ទេ​? ។​

​ព្រោះតែ​ខ្ញុំ​មិនដែល​មាន​ច​រិ​កមួយ​ដែលថា​ខ្វល់ខ្វាយ​នឹង​មនុស្ស​គ្មាន​តំលៃ​អស់​នឹង​ឡើយ​..​បើ​អ្នកមាន​តំលៃ​អ្នក​ពុំ​យក​តំលៃ​អ្នក​មករ​វល់​នឹង​អ្នកដទៃ​ទេ រៀន​ទទួលយក​ខ្លួនឯង​សិន​ទៅ​នាង​នាង​ដែល​និយាយ​គេ​នោះ​..​មុខ​យើង​បែបណា​ក៏​មនុស្ស​ដែល​យើង​ស្រលាញ់​គេ​នៅ​ប្រាប់ថា​បង​ស្រលាញ់​អូន​ដែរ​យល់​អត់​នាង​..៕

 

40684664_233941137272850_2990397604342267904_n 40694665_486059858575910_3888569076611547136_n 40647517_319898672099922_3577093414035914752_n 40683704_280964059204692_5267982224124280832_n 40685228_2202923813317498_7056420908419776512_n

Filed in: សិល្បៈ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130