ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លទ្ធផល​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប នឹងប្រកាស​នៅ​ថ្ងៃទី​៩​ខែកញ្ញា​

​រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​០៦ ខែកញ្ញា​នេះ បាន​បញ្ជាក់ថា ការប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នឹងត្រូវ​លើកយក​មក​ប្រកាស នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដោយឡែក​សម្រាប់​មណ្ឌល​ផ្សេងទៀត នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។​

​មូលហេតុ​នៃ​ការប្រកាស​លទ្ធផល​មុន​កាលបរិច្ឆេទ​កំណត់ ដោយសារ​ដំណើរការ​កំណែ​និង​ដំណើរការ​ស្រង់​បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​តម្លាភាព​ប្រកបដោយ​ស្មារតី​យក​ទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ប្រធាន អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់ព័ន្ធ​។​

​សូមជម្រាបថា​ដំបូង​ឡើយ​ក្រសួង​អប់រំ គ្រោង​នឹង​ប្រកាស​លទ្ធផល​ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប នៅ​ថ្ងៃទី​១១ និង ១២ ខែកញ្ញា ប៉ុន្តែ​ពេលនេះ​ត្រូវបាន​កែសម្រួល​មុនពេល​កំណត់​មួយថ្ងៃ​៕

BII-820x480

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130