ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​និង​ស៊ូណាមិ​នៅ​ឥណ្ឌូណេស៊ី កើន​ដល់​១,៥៥៨​នាក់​ហើយ​

​ហ្សា​ការ​តា​៖ គិត​ត្រឹម​រសៀល​ថ្ងៃទី​៥ ខែតុលា ចំនួន​មនុស្ស​ស្លាប់​បានកើនដល់ ១,៥៥៨​នាក់ ហើយ ខណៈ​មនុស្ស​ប្រហែល ១,០០០​នាក់​ទៀត បន្ត​បាត់​ខ្លួន​ក្នុង​តំបន់​ចំនួន​បី ក្រោយពី​គ្រោះមហន្តរាយ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ដ៏​អាក្រក់​កាលពី​សប្តាហ៍​មុន​។​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន Sky News នៅ​រសៀល​នេះ​។​

​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹងថា​តួលេខ​នៃ​អ្នក​ដែល​បាត់​ខ្លួន​ខាងលើ គឺជា​ចំនួន​ប៉ាន់ស្មាន​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌូ​ណេ​សី​ហើយ​ជា​អ្នក​ដែល​រស់នៅក្នុង​តំបន់​ចំនួន​បី រួមមាន ផេ​តូ​បូ (Petobo), បា​ឡា​រ៉ូ​អា (Balaroa), និង ស៊ីជី (Sigi) ដែល​នៅ​ជាយក្រុង Palu ជាទី​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​។ នៅក្នុង​តំបន់ Petobo មនុស្ស​នៅមាន​ជីវិត​មាន​ត្រឹម តែ ២៦​នាក់​ប៉ុណ្ណោះ ខណៈ​នៅ Balaroa រកឃើញ​មនុស្ស​នៅរស់ ៤៨​នាក់​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៥​រ៉ិ​ច​ទ័​រ បាន​អង្រួន​កោះ​ភាគ​កណ្តាល Sulawesi ដែល​ធ្វើ​ឲ្យ​មាន​រលក​យក្ស​កម្ពស់ ០៦​ម៉ែត្រ ដែល​បាន​បង្ក​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​៕

fn-2018-10-05-14-35-32-1 fn-2018-10-05-14-35-32-2 fn-2018-10-05-14-35-32-3 fn-2018-10-05-14-35-32-5

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130