ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ កំសាន្ដ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តរតនគិរី​យ៉ាងច្រើន​កុះករ

​ខេត្តរតនគិរី ៖ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​អ​ញ្ចើ​ញ​ចូលមក​កំសាន្ដ​តាម​រម​ណី​យ​ដ្ឋា​ន​នានា​ក្នុង​ខេត្តរតនគិរី នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយះពេល​បី​ថ្ងៃ មាន​សភាព​ច្រើន​កុះករ ហើយ​ពួកគាត់​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ក្រៃលែង​នឹង​បាន​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​នាំមក​នូវ​សន្តិភាព​ជូន​ប្រទេសជាតិ​ធ្វើឱ្យ​ប្រទេស​មានការ​អភិវឌ្ឍន៍​រីកចម្រើន លើ​គ្រប់​វិស័យ ជាពិសេស​ប្រ​ព័​ន្ធ្​គមនាគមន៍​បាន​ត​ភ្ជាប់​ខ្វាត់ខ្វែង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​និង​សន្តិសុខ​មាន​គ្រប់​ទីកន្លែង​ដែល​ការ​នេះ​បានបង្ហាញ​ដល់​ភ្ញៀវទេសចរ​ជាតិ នឹង​អន្តរជាតិ ឲ្យ​គេ​បានដឹង​កាន់តែច្បាស់​ពី​កម្ពុជា ដែលជា​ប្រទេស​ដែលមាន សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍​យ៉ាងពិត​ប្រាកដ​។​

​លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​​រតនគិរី បាន​ឲ្យ​ដឹងថា ភ្ញៀ​ង​ទេសចរណ៍​ជាតិ​អន្តរជាតិ​ដែល​អ​ញ្ចើ​ញ​ចូលមក​កំសាន្ដ​នៅក្នុង​ខេត្តរតនគិរី​នាឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ថ្ងៃ​ទីមួយ ( ០៨.១០.១៨ ) មាន​ចំនួន​៤,៧៣៤​នាក់ កើនឡើង ១,៥% ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៤,៦៥២​នាក់ កើន ១,៤% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៨២​នាក់ កើនឡើង ៥,១% ។ ថ្ងៃទី​២ ( ០៩.១០.១៨ ) ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ មក​ទស្សនា​កំសាន្ត​ក្នុង​ខេត្តរតនគិរី​មាន​ចំនួន ៩,៥១៦​នាក់ កើនឡើង ៧២,៧៧% ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៩,៤១៨​នាក់ កើនឡើង ៧៣,៨៣% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៩៨​នាក់ កើនឡើង ៨,៨៩% ។ ចំណែក​ថ្ងៃទី​៣​លោក​ថា នៅ​មិនទាន់​បានដឹង​តួរ​លេខ​នៅឡើយ​ទេ ពីព្រោះ​តាម​រមណី​ដ្ឋា​ន​នានា ក​ក៏ដូចជា​ផ្ទះសំណាក់​សណ្ឋាគារ មិនទាន់​បានផ្តល់​តួរ​លេខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មកកាន់​មន្ទីរ​នៅឡើយ ។ តែ​ទោះជា​យ៉ាងណា​ក៏​លោក​សំដែង​នូវ​សុ​តិ​ថិ​និយម​ថា ចំនួន​ភ្ញៀវ​អាច​នឹង​កើនឡើង​ជាង​ឆ្នាំទៅ​។

​លោក ង៉ែត ពិ​ទូ បន្ដថា ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ​តាម​រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោក​បាន​ចាត់​ឲ្យ​ក្រុមការងារ​របស់លោក​ចុះ​អប់រំ​ណែនាំ​អំពី​អនាម័យ និង​ជំរុញ​មិន​ឲ្យ​មានការ​តំ​ឡើងថ្លៃ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយះពេល​៣​ថ្ងៃ​ឆ្នាំ​២០១៨​នោះទេ ។ ប៉ុន្ដែ​នៅតែមាន​អ្នក​បម្រើសេវា​ម្ហូបអាហារ និង​ស​ណ្ឋា​គារ ផ្ទះសំណាក់ មួយចំនួន​បាន​តំឡើងថ្លៃ​លើស​ការ​កំណត់​របស់​មន្ទីរ​ប​ន្ដិ​ច​បន្ដួច​ផងដែរ ៕

852927919_190063 853238675_15228

Filed in: ទេសចរណ៍, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130