ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្យុះ​ស៊ីក្លូន Titli នៅ​ឥណ្ឌា សម្លាប់​មនុស្ស​កើន​ដល់​៥៧​នាក់​ហើយ​

​ញូ​ដេលី ៖ ព្យុះ​ស៊ីក្លូន Titli បាន​វាយប្រហារ​នៅ​រដ្ឋ Odisha ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា នឹង​បានសម្លាប់​មនុស្ស​កើន​ដល់ ៥៧​នាក់ ខណៈ​ទំហំ​នៃ​ការបំផ្លិចបំផ្លាញ ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​នេះ គិត​ជា​ទឹកប្រាក់​គឺ​ប្រហែល ៣០០​លាន​ដុល្លារ​។​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ នៅ​រសៀល​នេះ​។​

​ព្យុះ​ស៊ីក្លូន Titli បាន​បោកបក់​ទៅលើ​រដ្ឋ Odisha និង​ជះឥទ្ធិពល​ដល់​រដ្ឋ​ក្បែរ​ខាង Andhra Pradesh កាលពី​សប្តាហ៍​មុន​ជាមួយ​កម្លាំង​ខ្យល់​ពី ១៤០ ទៅ ១៦៥​គីឡូម៉ែត្រ​មួយ​ក្នុង​មួយ​ម៉ោង ដោយបាន​បន្សល់ទុក​ការខូចខាត​យ៉ាង​ធំធេង​។​

​យ៉ាងណាមិញ​អាជ្ញាធរ​ក្នុង​តំបន់​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ និង​ផ្តល់​ការជួយ​សង្គ្រោះ​ថែមទៀត ហើយ​ប្រធាន​គណៈរដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ Odisha ក៏បាន​ដំឡើង​ប្រាក់ឧបត្ថម្ភ​រហូតដល់​១៣,៥៨៨​ដុល្លារ សម្រាប់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ម្នាក់ៗ ដែល​បាន​បាត់បង់​ជីវិត​ផងដែរ​៕

fn-2018-10-18-15-02-44-2 fn-2018-10-18-15-02-44-3

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130