ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មក​ស្គាល់​កីឡាករ​៥​រូប​ដែល​មានឥទ្ធិពល​ក្នុង​ពូ​ល A ពាន AFF Suzuki Cup

​កីឡា ៖ ការប្រកួត​ពានរង្វាន់ AFF Suzuki Cup នឹង​មកដល់​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ ក្នុងនោះ​ពូ​ល A រួមមាន កម្ពុជា វៀតណាម មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី​និង​ឡាវ​។​នេះ​បើ​យោងតាម​ផេ​ក AFF Suzuki Cup ។​

​ដូច្នេះ​មុន​ការប្រកួត​មកដល់​យើង​សូម​ណែនាំ​កីឡាករ​៥​រប​ដែល​ឥទ្ធិពល​ក្នុង​ពូ​ល A ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ​ដែលមាន​រាយ​នាម​ដូចខាងក្រោម​នេះ​៖

១ កីឡាករ​កម្ពុជា ប្រាក់ ធី​វ៉ា ជា​កីឡាករ​ក្រោម​អាយុ​១៩​ឆ្នាំ របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ដែល​បាន​ផ្ដល់ឱកាស​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី Honda ហើយ​ត្រូវបាន​គេ​ចាត់ទុកជា​ខ្សែប្រយុទ្ធ​មានការ​បញ្ចប់​ទី​ល្អ និង​អាចជា​ដៃគូ​យ៉ាងសំខាន់​ជាមួយ ចាន់ ចាន់ វ​ឌ្ឈា​នា​កា​។​

5bdbd1a3a10dd_1541132700_large

២​កីឡាករ​វៀតណាម Pham Duc Huy នៅក្នុង​ក្រុម​មួយ​ដែល​សំបូរ​ដោយ​កីឡាករ​ទេពកោសល្យ​ដែល​បាន​គេ​ទទួល​សម្គាល់​។ Pham Duc Huy បានបង្ហាញ​យ៉ាង​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍ AFC U23 Championship និង​បាន​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម​អ៊ីរ៉ាក់​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។​កីឡាករ​វ័យ ២៣ ឆ្នាំ​អាចជា​កម្លាំង​សំខាន់​ក្នុង ការប្រកួតប្រជែង AFF Suzuki Cup ឆ្នាំនេះ​។​

5bdbd1a69c086_1541132700_large

៣ កីឡាករ​ម៉ាឡេស៊ី Norshahrul Idlan Talaha គឺជា​កីឡាករ​ដែល​រក គ្រាប់​បាល់​បាន​យ៉ាង​ល្អ​នៅ​កម្រិត​អន្តរជាតិ ប៉ុន្តែ​កីឡាករ Norshahrul Idlan Talaha មាន​បទពិសោធ​អាច​លេង​នៅ AFF Suzuki Cup ឆ្នាំនេះ ។​ក្រោយពី​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​កាលពី​ឆ្នាំ ២០១៤ កីឡាករ​វ័​៣២ ឆ្នាំ​រូបនេះ​សង្ឃឹម​នឹង​រកបាន​គ្រាប់​នៅ​កម្មវិធី​នេះ និង​អាចជា​ចាស់ទុំ​ជួយ​ជ្រោមជ្រែង​ដល់​យុវជន​ក្នុង​ក្រុម​ជម្រើសជាតិ​។​

Malaysia vs Myanmar during their AFF Suzuki Cup 2014 Group B match at Jalan Besar Stadium on 23 November 2014, in Kallang, Malaysia. Photo by Stringer / Lagardere Sports

Malaysia vs Myanmar during their AFF Suzuki Cup 2014 Group B match at Jalan Besar Stadium on 23 November 2014, in Kallang, Malaysia. Photo by Stringer / Lagardere Sports

៤ កីឡាករ​ឡាវ Soukaphone Vongchiengkham ថ្វី​ត្បិត​ឡាវ​មិនសូវមាន​តារាង​ឆ្នើម ដូច​ប្រទេស​ដទៃទៀត​ប៉ុន្តែ​កីឡាករ​រូបនេះ​មាន​ទេពកោសល្យ​ដែល​មិនអាច​មើលរំលង​បាន ។​ក្នុងនាម​ជា​កីឡាករ​លេង​ក្រៅប្រទេស កីឡាករ​វ័យ​២៦ ឆ្នាំ​គឺជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ឡាវ ដែល​បានទទួល​ការគោរព​និង​ការកោតសរសើរ​ពី​មិត្ត​រួម​ក្រុម​របស់គាត់​ហើយ​អាចជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាពជោគជ័យ​ណាមួយ​ដែល ប្រទេស​នេះ​អាច​នឹង​មាននៅ AFF Suzuki Cup ។​

5bdbd1a738092_1541132700_large

៥ កីឡាករ​មី​យ៉ាន់​ម៉ា David Htan ក្នុងនាម​ជា​ខ្សែការពារ​ធ្លាប់មាន​បទពិសោធន៍​ពី​ការប្រកួត AFF Suzuki Cup កាលពីមុន​។​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ជាមួយនិង​សមត្ថភាព​អស្ចារ្យ​ក្នុង​បទ​បា​ល់ពី​គូប្រជែង​មិន​ឲ្យ​ស៊ុត​ចូល​ទី​យ៉ាង​ល្អ​៕

Match Action of the AFF Suzuki Cup 2016 on 26 November 2016. Photo by Stringer / Lagardere Sports

Match Action of the AFF Suzuki Cup 2016 on 26 November 2016. Photo by Stringer / Lagardere Sports

Filed in: កីឡា, ព័ត៌មាន​ជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130