ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីស្រាអែល​គំរាម​បាញ់​កម្ទេច​ប្រព័ន្ធ​មី​ស៊ី​ល S-300 របស់​រុស្ស៊ី​

​អ៊ីស្រាអែល ៖ រដ្ឋមន្ត្រី​អ៊ីស្រាអែល​ម្នាក់ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ការដឹកបញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-300 ឱ្យ​ប្រទេស​ស៊ី​រី គឺជា​កំហុស​មួយ​ដ៏​ធំ​ហើយ​អ៊ីស្រាអែល​បា​និយាយថា​ខ្លួន​នឹង​បាញ់​កម្ទេច​ប្រព័ន្ធ​មី​ស៊ី​លនោះ ប្រសិនបើ​យន្តហោះ​អ៊ីស្រាអែល​ត្រូវបាន​គេ​បាញ់​ទម្លាក់​នៅក្នុង​ដែនអាកាស​របស់ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ព្រឹក​នេះ​។​

លោក Ze’ev Elkin ​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​និង​សហប្រធាន​គណៈកម្មការ​អន្តររដ្ឋាភិបាល​អ៉ី​ស្រា​អែល​-​រុស្ស៊ី​ដែរនោះ  បាន​និយាយថា​អ៊ីស្រាអែល​ត្រៀមខ្លួន​វាយប្រហារ​ប្រព័ន្ធ​ការពារ​អាកាស S-300 ថ្មី​របស់​ស៊ី​រី​ក្នុងករណី​ណា​ដែល​ពួកគេ​បាញ់​លើ​យន្ដហោះ​អ៊ីស្រាអែល​។​

Elkin បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​បាន​ចាត់ទុកថា ការបញ្ជូន S-300 ឱ្យ​សី​រី​គឺជា​កំហុស​មួយ​ដ៏​ធំ​…​ហើយ​បើសិនជា​ប្រព័ន្ធ​មី​ស៊ី​ល​នេះ ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​បាញ់​ទម្លាក់​យន្ដហោះ​យោធា ឬ​យន្ដហោះ​ពាណិជ្ជកម្ម​របស់​អ៉ី​ស្រា​អែល នោះ​យើង​នឹង​បើក​ការវាយប្រហារ​កម្ទេច S-300 នេះ​ចោល​តែម្តង​»​។​

​គួរ​ជម្រាប​ថា ប្រព័ន្ធ​មី​ស៊ី​ល S-300 ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ស៊ី​រី ក្រោយ​ប្រព័ន្ធ​មី​ស៊ី​ល S-200 បាន​បាញ់​ទម្លាក់​យន្ដហោះ យោធា​រុស្ស៊ី Il-20 មួយគ្រឿង អំឡុងពេល​បាញ់ប្រហារ​លើ​យន្ដហោះ​ចម្បាំង​អ៊ីស្រាអែល F-16 ចំនួន ០៤​គ្រឿង​៕

1040853902 1063561795

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130