ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌូណេស៊ី ៖ យន្ដហោះ Lion Air ធ្លាក់ចូល​សមុទ្រ​មាន​បញ្ហា​កុង​ទ័​រ​ល្បឿន​

​ឥណ្ឌូណេស៊ី ៖ ក្រុម​អ្នកស៊ើប​អង្កេត​ឥណ្ឌូណេស៊ី បានចង្អុលបង្ហាញ​ថា​យន្ដហោះ Boeing 737 Max របស់​ក្រុមហ៊ុន អាកាសចរណ៍ Lion Air ដែល​បាន​ធ្លាក់ចូល​សមុទ្រ​កាលពី​សប្ដាហ៍​មុន ដោយសារ​មាន​បញ្ហា​កុង​ទ័​រ​ល្បឿន ចាប់​តាំង​អំឡុងពេល​ហោះហើរ​៤​លើកចុងក្រោយ​មក​ម្លេះ​។​នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Straitstimes នៅ​ព្រឹក​នេះ​

​គណៈកម្មាធិការ​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​លោក Soerjanto Tjahjono បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា​ការខូចខាតនៅលើ​យន្តហោះ Lion Air ដែលយ​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ដែល​បានសម្លាប់​មនុស្ស​ទាំងអស់​១៨៩​នាក់​នៅលើ​យន្តហោះ​នោះ​ត្រូវគេ​បាន​បង្ហើប​ឱ្យដឹង​បន្ទាប់ពី​ទិន្នន័យ​ត្រូវបាន​ទាញយក​ពី​ប្រអប់​ខ្មៅ​របស់​យន្តហោះ​នេះ​។

​ប៉ុន្តែ​ខាង​អាជ្ញាធរ​អាមេរិក និង​ក្រុមហ៊ុន Boeing មិនបាន​ទទួលស្គាល់​ពី​ការអះអាង​នេះឡើយ រីឯ​ក្រុម​អ្នក​ស៊ី​ប​អង្កេត​ឥណ្ឌូណេស៊ី​ផ្ទាល់​ក៏​មិនទាន់បាន​បញ្ចេញ​របាយ​ការណ៍​ណាមួយ​ពាក់ព័ន្ធ​បញ្ហា​ខូច​កុង​ទ័​រ​ល្បឿន​យន្ដហោះ នេះដែរ​។​

​សូមជម្រាបថា យន្ដហោះ Boeing 737 MAX 8 មាន​ជើងហោះហើរ​លេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ធ្លាក់​នៅក្នុង​ដែនសមុទ្រ​នៃ​កោះ កា​រ៉ា​វ៉ាង (Karawang) ស្ថិតនៅលើ​ខេត្ត​ជ្វា ក្រោយ​ហោះ​ឡើង​បាន ១៣​នាទី​ចេញពី​ទីក្រុង​ហ្សា​ការ​តា ក្នុង​ដំណើរ​ផ្លូវ​ឆ្ពោះទៅកាន់​ទីក្រុង Pangkal Pinang លើ​កោះ Bangka នៃ​ប្រជុំ​កោះ ស៊ូ​ម៉ា​ត្រា​៕

nz-lion-061120

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130