ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​រិះគន់​លោក ស៊ុយ សែម ខណ​កូនប្រុស​ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​

​ភ្នំពេញ ៖ មន្ត្រីរាជការ​នៅ​ក្រសួង​រ៉ែ និង​ថាមពល​បាននាំគ្នា​រិះគន់​យ៉ាងខ្លាំង​ចំពោះ​លោក ស៊ុយ សែម ថា មាន​ច​រិ​ក​ដឹកនាំ​តាមបែប​បក្សពួកនិយម គ្រួសារនិយម ក្នុងពេលដែល​លោក​បានតែងតាំង​កូន ប្រុស​ម្នាក់​ឈ្មោះ ស៊ុយ ឌី​ម៉​ង់ ជា​រដ្ឋលេខាធិការ​ក្រសួង​នេះ ហើយ​កូនប្រុស​របស់លោក​ក៏ត្រូវ បាន​គេ​មើលឃើញថា ឡើងបុណ្យ ឡើង​ស័ក្តិ​លឿន​ដូច​ផ្លេកបន្ទោរ ។​

​សូមជម្រាបថា កាលពីពេល​ថ្មីៗ​នេះ កូនប្រុស​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​គឺ​លោក ស៊ុយ ឌី​ម៉​ង់ និង​មន្ត្រី ១ រូប​ទៀត​ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ខណៈ ៣ រូប​ផ្សេងទៀត​ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្នុង​ក្រសួង​មួយ​នេះ​ស្របពេល​នៅ​ក្រសួងមហាផ្ទៃ និង​ខេត្តសៀមរាប​ក៏មាន​ការតែងតាំង និង​ការផ្លាស់ប្ដូរ​មន្ត្រី​ផងដែរ​។​

​ប្រភពពី​មន្ត្រីរាជការ​ក្រសួង​រ៉ែ​និង​ថាមពល បាន​ខ្សឹប​ប្រាប់ថា ការដឹកនាំ​កន្លងមក​ក៏​ដូច​បច្ចុប្បន្ន លោក ស៊ុយ សែម នៅតែ​ប្រកាន់ខ្ជាប់​គំនិត​បក្សពួកនិយម គ្រួសារនិយម បើទោះបីជា​ប្រមុខ​រាជ រដ្ឋាភិបាល​ធ្លាប់បាន​ព្រមាន​ជារឿយៗ ចំពោះ​មន្ត្រី​ដឹកនាំ​តាម​ស្ថាប័ន​ទាក់ទង​គំនិត​អន់ថយ​បែបនេះ ។​

​ប្រភព​ខាងលើនេះ អះអាងថា មន្ត្រី​ក្នុង​ក្រសួង​បាន​សម្តែង​នូវ​ការ​អាក់អន់ស្រពន់ចិត្ត​យ៉ាងខ្លាំង ចំពោះ​ច​រិ​ក​ដឹកនាំ​របស់លោក​រដ្ឋមន្ត្រី ខណដែល​មន្ត្រី​ចាស់ៗ មាន​សមត្ថភាព​សកម្ម​ការងារ ជាច្រើន​មិន​ទទួលបាន​ការលើកទឹកចិត្ត​តាមរយះ​ការ​តម្លើង​តួនាទី ឋានៈ ដូច​បក្ស​ពួកលោក​រដ្ឋ មន្ត្រី​នោះឡើយ ។​

​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​បានបង្ហាញ​ការយល់ឃើញថា​ការ​តែង តាំង​មន្ត្រី​គឺជា​ដែន​សមត្ថកិច្ច​សាមី​ស្ថាប័ន​ដែល​ដាក់សំណើ​ទៅ​ថ្នាក់លើ ប៉ុន្ដែ​ការ​រាយ​នាម​តែ​បក្ខពួក ឬ​សែស្រឡាយ​អាចធ្វើឱ្យ​បុគ្គលិក​ចាស់ៗ ឬ​អ្នកមាន​សមត្ថ​ភាពមិន​ពេញចិត្ត និង​ជា​គំរូ​អាក្រក់​មួយ​សម្រាប់ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ប៉ុន្តែ​ជា​វប្បធម៌​ចាស់​ដែល​ពិបាក​កែប្រែ​ព្រោះ​ជាការ​អនុវត្ត​តៗ​គ្នា​ពី​ថ្នាក់លើ​រហូតដល់​ក្រោម ៕

 

 

the-minister-of-mines-and-energy-suy-sem-is-speaking-at-a-forum-in-2017.-his-son-suy-dimanche-has-been-appointed-the-ministrys-joint-secretary-of-state

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130