ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាង​អំណាច ៖ លោក​ផ្កាយ​៣ នឹម ម៉េង លួច​ចាក់ដី​លុប​ប្រឡាយ​រំដោះ​ទឹក​ជិត​បានសម្រេច

​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជារ​ការឯកភាព​ខណ្ឌ​មានជ័យ ក្រោម​ការបញ្ជា​ពី​លោក​ពេជ្រ​កែវ មុន្នី​អភិបាលខណ្ឌ​កាលពី​ម្សិលមិញ​បាន​ចុះ​ទៅអោយ​ក្រុមហ៊ុន នឹម ម៉េង បញ្ឈប់​សកម្មភាព​ចាក់ដី​លុប​ប្រឡាយ​រំដោះ​ទឹកជា​បន្ទាន់ ខណៈដែល​ពួកគេ​ចាក់​លុប​ប្រឡាយ​បាន​ប្រមាណ​ជិត​៥០​ភាគរយ ហើយ​នោះ​។​

​លោក​ផ្កាយ​៣ នឹម ម៉េង ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយះ​រកស៊ី​មិនសូវ​ស្របច្បាប់​អាង​អំណាច មិន​ខ្លាច​អ្នកណា​នោះ បានធ្វើ​សកម្មភាព​រំលោភ​ទ្រព្យសម្បត្តិ​សាធារណៈ​នេះ​ធ្វើឡើង​ស្របពេល ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​តែ​ស្តារ​ប្រព​ន្ធ័​ប្រឡាយ​មួយចំនួន​នៅក្នុង​ក្រុង​ដើម្បី រំដោះ​ទឹកភ្លៀង​នា​រដូវវស្សា ។ ប៉ុន្តែ​លោក​ផ្កាយ​៣ នឹម ម៉េង មិន​ខ្វល់​គោរព​ច្បាប់​និង​បាន លួច ចាក់ដី​លុប​ប្រឡាយ​រំដោះ​ទឹក​នៅ​ចំនុច​ភូមិ​ដំណាក់​ធំ​២​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​ទៅវិញ ។​

​តាម​ប្រភព​បញ្ជាក់ថា សកម្មភាព​ល្មើស​របស់លោក​ផ្កាយ​៣​នេះ បានធ្វើ​ឡើង​អស់​រយះពេល​២​ថ្ងៃ មកហើយ ទើប​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ​ខ្លាច​លិច​លង់​ផ្ទះសម្បែង​របស់​ពួកគាត់​នៅ​រដូវ វស្សា ក៏បាន​រាយ​ការ​ណ៏​ជូន​លោក​ចៅសង្កាត់​ស្ទឺ​ង​មានជ័យ​៣ ហើយ​លោក​ចៅ សង្កាត់​ក៏បាន​រាយ​ការ​ណ៏​ព៍​ត័​មាន​នេះ​ជូន​លោក​ពេជ្រ​កែវ​មុន្នី​អភិបាល​ខណ្ឌមានជ័យ​ជាបន្ទាន់​ផងដែរ ។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ខាងលើនេះ​លោក​អភិបាលខណ្ឌ​មានជ័យ រួមជាមួយ​គណៈ​បញ្ជា​រការ ឯកភាព​ខណ្ឌមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​បញ្ឈប់​និង​ឃាត់​រថយន្ត​ដឹក​ដី​យី​ឌុប​ចំនួន​៦​គ្រឿង​របស់​ក្រុមហ៊ុន​លោក នឹម ម៉េង យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​មានជ័យ​ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។​

​គេ​រង់ចាំ​មើលថា តើ​លោក​អភិបាល​ខ័​ណ្ឌ​មានជ័យ​អាច​ទប់​ទល់នឹង​អំណាច​លោក​ផ្កាយ​៣​ម្នាក់ នេះ​បានដែរ ឬទេ ព្រោះថា សកម្ម​ភាពមិន​ស្របច្បាប់​ជាច្រើន​របស់លោក​ផ្កាយ​៣​ម្នាក់នេះ​គេ​មិន ដែល​ឃើញ​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណា​ថ្លើមធំ​ហ៊ាន​ប៉ះពាល់​ដូច​ពេលនេះ​នោះឡើយ ៕

 

B709C0EC-B41F-4A80-8768-F82E205383AF 22434073-F63D-4DCC-8198-4B28DA4EE875 FA62683F-7A2F-4135-9C3B-6A492415B0DD 9FD4E747-0F88-4A08-A49D-74F934D9980A

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130