ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្រវឹងបើកឡាំប្រឺតា បុកប៉ារ៉ាស់គោលដៅសមត្ថកិច្ចរបួស ប្រជាការពារម្នាក់

ភ្នំពេញ ៖ សមត្ថកិច្ច​ឃាត់ខ្លួន បុរសម្នាក់បើក​ឡាំប្រឺតា បុក​ប៉ា​រ៉ា​ស់​គោលដៅ របស់​កម្លាំង​សមត្ថកិច្ច​បណ្តាល ​ឲ្យ​រង របួស​ប្រជា​ការពារ​ម្នាក់​ កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី យប់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​គោលដៅ​សមត្ថកិច្ច ដាក់​អនុវត្ត​វិធានការ ផ្អាក​ចរាចរណ៍ នៅមុខ​វត្ត​ពោធិ៍​យា​រាម ជូរ​មាត់ទន្លេ​ខាងកើត ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

​តាមព័ត៌មានទទួលបាន ខណដែលសមត្ថកិច្ចកំពុងដាក់គោលដៅតាមផ្លូវ ដើម្បីអនុវត្តនូវវិធានការការពារ និងទប់ស្កាត់កូវីដ-១៩ នៅចំណុចខាងលើក៏ស្រាប់​តែមាន បុរស​ម្នាក់ បើក​ឡាំប្រឺតា ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង ទាំង​ស្ថាន​ភាពស្រវឹង ហើយ​បាន​បើក​ហួស​គោលដៅ សមត្ថកិច្ច​ម្តង​ទៅហើយ​។ បន្ទាប់មក បុរស​ខាងលើ ក៏បាន​បើក​ត្រឡប់មកវិញ ភ្លាមនោះ កម្លាំង ក៏បាន​ឃាត់​ឲ្យ​ឈប់ តែ​គាត់​នៅតែ​បន្តដំណើរ​ទៅមុខទៀត​ទើប​បុក​កម្លាំង ប្រជា​ការពារ​ម្នាក់ ឲ្យ​រងរបួស​ដៃ​ធ្ងន់​។ ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗផងដែរ ​។​

​ចំណែក​បុរស​ខាងលើ បាន​សារភាពថា ខ្លួន​ទើបតែ​ចេញពី​ផឹក​ទឹកត្នោតជូរ ជាមួយ​មិត្តភក្តិ បំណង​ចូលក្នុង​វត្ត​ពោធិ៍​សា​រាម និង​ស្ថាន​ភាពស្រវឹង​ផង​នោះ ក៏​ជ្រុល​បុក​បែបនេះ​តែម្តង​។ បច្ចុប្បន្ន ជនបង្ក ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន យកទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ជ្រោយចង្វារ ដើម្បី​សួរនាំ​បន្ត​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130