ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋបាលខេត្តស្វាយរៀង ប្រកាសពីការរកឃើញវិជ្ជមានកូវីដ១៩ លើប្រជាពលរដ្ឋ២នាក់ នៅស្រុកស្វាយទាប និងក្រុងបាវិត

ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃនេះ បានប្រកាសពីការ រកឃើញករណីវិជ្ជមានជំងឺ កូវីដ១៩ លើប្រជាពល រដ្ឋ២នាក់ ដែលម្នាក់រស់នៅស្រុកស្វាយទាប និងម្នាក់ទៀត រស់នៅក្រុងបាវិត។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងថា ប្រជាពលរដ្ឋទាំង២នាក់ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ នោះរួមមាន៖

*ទី១៖ ស្ដ្រីជនជាតិខ្មែរ ឈ្មោះ អន សុវណ្ណ អាយុ៧២ឆ្នាំ រស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត។ នៅអំឡុងខែមីនា ឆ្នាំ២០២១កន្លងមក ស្ដ្រីរូបនេះ គាត់ធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ ហួត សុខា។

*ទី២៖ បុរសជនជាតិខ្មែរ ឈ្មោះ ព្រាប ផល្លី ជាសន្ដិសុខកាស៉ីណូបាវិត-ម៉ុកបាយ រស់នៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បុរសរូបនេះបានមកផ្ទះសម្រាក១ថ្ងៃ បន្ទាប់មកក៏បានត្រឡប់ទៅកាស៉ីណូវិញ ក្នុងគោលបំណងចូលធ្វើការ ប៉ុន្ដែនៅកន្លែងធ្វើការមិនអនុញ្ញាតឲ្យចូលធ្វើការទេ ដោយសារស្ថានភាពកន្លែងធ្វើការមានការរីករាលដាលនៃជំងឺកូវីដ១៩ គាត់ក៏បានត្រឡប់មកផ្ទះវិញ។ ដោយមានការសង្ស័យនៅថ្ងៃទី២៩ ខែមីនា គាត់បានស្ម័គ្រចិត្តទៅធ្វើតេស្ដរកជំងឺកូវីដ១៩ ហើយលទ្ធផលវិជ្ជមាន។

ទន្ទឹមនោះរដ្ឋបាលខេត្តស្វាយរៀង ក៏កំពុងស្រាវជ្រាវរកទីតាំង និងអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ទាំង ២នាក់នេះផងដែរ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130