ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តំបន់អាស៊ីអាគ្នេយ៍កំពុងមានការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩

តំបន់អាស៊ីអាគ្នេយ៍ ត្រូវបាន គេមើលឃើញថា កំពុងតែមាន ការកើនឡើងនូវការឆ្លងជំងឺ កូវីដ-១៩ នេះ បើយោងតាមការ ផ្សាយរបស់ភ្នាក់ងារសារព័ត៌មានបរទេសចេញផ្សាយថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។

សូមជម្រាបថា ប្រទេសហ្វីលីពីនបានចងក្រងឯកសារបន្ថែមនូវករណីឆ្លងចំនួន ១១.០២៨នាក់នៅថ្ងៃនោះ ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៧៩៥.០៥១នាក់។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣.៤២៥នាក់ បន្ទាប់ពីអ្នកជំងឺ ២នាក់ទៀតបានស្លាប់ដោយសារជំងឺឆ្លងនេះ។

យោងតាមក្រសួងសុខាភិបាល (DOH) របស់ប្រទេសនេះបានឱ្យដឹងថា ប្រទេសដែលមានប្រជាជនប្រមាណ ១១០លាននាក់នេះបានធ្វើតេស្តទៅលើប្រជាជនបានជាង ៩,៧លាននាក់ចាប់តាំងពីមានការផ្ទុះឡើងកាលពីខែមករា ឆ្នាំ ២០២០ ។

ប្រជាជនហ្វីលីពីនកាន់តែច្រើននឹងទទួលបានការចាក់វ៉ាក់សាំងបង្ការនៅពេលរដ្ឋាភិបាលបង្កើនការបង្ការជំងឺកូវីដ-១៩ របស់ខ្លួននៅសប្តាហ៍នេះ ដោយជំរុញឱ្យបុគ្គលិកពេទ្យជួរមុខ និងប្រជាជនវ័យចំណាស់ដែលមានលក្ខខណ្ឌមូលដ្ឋានត្រូវទទួលការចាក់វ៉ាក់សាំង។ ក្រសួង DOH បាននិយាយថា ខ្លួនកំពុងបង្កើនល្បឿនការចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាលជាង ១,៧លាននាក់របស់ខ្លួន។

ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ប្រទេសខ្លួនបានរកឃើញការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦.៧៣១នាក់ ដែលនាំឱ្យមានចំនួនសរុបក្នុងប្រទេសនេះឡើងដល់ជាង ១,៥៣៤លាននាក់។

មានមនុស្សចំនួន ៤១.៦៦៩នាក់បានស្លាប់ដោយសារវីរុសនេះ ដោយមានចំនួនអ្នកស្លាប់ ៤២៧នាក់ដែលជាអត្រាខ្ពស់ជាងចំនួនដែលបានកត់ទុកក្នុងថ្ងៃមុនៗ។

ជំងឺរាតត្បាតនេះបានរាលដាលដល់ខេត្តក្រុងទាំង ៣៤ នៅទូទាំងប្រទេសនេះ។

នៅក្នុងប្រទេសថៃ មានករណីឆ្លងថ្មីចំនួន ៩៦នាក់កាលពីថ្ងៃទី ៤ ខែមេសា ដែលក្នុងនោះមាន ៨៧នាក់ជាករណីឆ្លងក្នុងតំបន់។ ចំនួនករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសថៃមានចំនួន ២៩.១២៧នាក់។ មិនមានរបាយការណ៍អំពីការស្លាប់ថ្មីទេ។

យោងតាមមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ របស់ប្រទេសថៃបានឱ្យដឹងថា ក្នុងចំណោះករណីឆ្លងថ្មីសរុបនោះ មានករណីឆ្លងនៅក្នុងទីក្រុងបាងកកចំនួន ៣៥នាក់ ដែលក្នុងនោះមានជនជាតិជប៉ុន ៣នាក់ នៅក្នុងខេត្តសាមុត សាខនចំនួន ១៣នាក់ នៅក្នុងខេត្តសាមុតប្រាកានចំនួន ៩នាក់ និងនៅក្នុងខេត្តឈូនបុរីចមនួន ៧នាក់។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺអាជ្ញាធរថៃបានរកឃើញថាមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារមួយនៅ ភាគខាងត្បូងខេត្តណារ៉ាធីវ៉ាតដោយមានការឆ្លងចំនួន ១១២នាក់៕

 

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130