ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកជំទាវ ម៉ែន សំអន ៖ ការទទួលបានវ៉ាក់សាំងសម្រាប់ ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់អំពី សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ ៖​ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា នៃក្របខណ្ឌក្រសួង ចំនួន ៧៨៧នាក់ នាព្រឹកថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា ការទទួលបានវ៉ាក់សាំងសម្រាប់ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា តាមរយៈ ការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាត្បាតយ៉ាងខ្លាំង ស្របតាមអានុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះឲ្យបាន ១លានដូស ក្នុងរយៈពេល ១ខែ ។

លោកជំទាវក៏បានសំណូមពរឲ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់គ្នាបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130