ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​ផ្ទុះ​ករណី​ឆ្លង​កូ​វីដ​ជា​ចង្កោម​ក្នុង​កន្លែង​កម្សាន្ត និង​ពន្ធនាគារ​

​បាងកក ៖ មន្ត្រី​សុខាភិបាល​ថៃ​កំពុង​ពិចារណា​បិទ​កន្លែង​កម្សាន្ត​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​មានការ​ផ្ទុះឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅក្នុង​តំបន់​រាត្រី​ក្នុង និង​ជុំវិញ​រដ្ឋធានី និង​មួយ​ផ្សេងទៀត​នៅ​ពន្ធរ​ភាគខាងត្បូង ។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​លោកស្រី Apisamai Srirangsan អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​១៩ បាន​និយាយថា​ករណី​ឆ្លង​ថ្មី​ចំនួន ១៩៤ ត្រូវបាន​បញ្ជាក់​ដែល​ភាគច្រើន​មកពី​កន្លែង​កម្សាន្ត​នៅ​ទីក្រុង​បាងកក​និង​ពី​ពន្ធនាគារ​ខេត្ត Narathiwat ។ មជ្ឈមណ្ឌល​បញ្ជា​ឲ្យ​បិទ​កន្លែង​រាត្រី​ដែល​រង​ផលប៉ះពាល់​នោះ​រហូតដល់​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ត្រូវបានធ្វើ​រួចរាល់ ។​

​មន្ត្រី​សុខាភិបាល​បាន​និយាយថា​ពួកគេ​កំពុង​ពិចារណា​បញ្ជា​ឱ្យ​បិទ​កន្លែង​កម្សាន្ត​នៅ​ទីក្រុង​បាងកក រយៈពេល​ពីរ​សប្តាហ៍​ដើម្បី​ព្យាយាម​បញ្ឈប់​ការរីក​រាលដាល​នៃ​មេរោគ​នេះ​។​

​រដ្ឋាភិបាល​ទីក្រុង​បាងកក​បានប្រកាស​ឈ្មោះ​ទីកន្លែង​ដែល​ពាក់ព័ន្ធ និង​បាន​ជំរុញ​ឲ្យ​ប្រជាជន​ដែល​ចូលក្នុង​ទីតាំង​នោះ​រយៈពេល​មួយខែ​កន្លងមកនេះ​ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ ១៩ ។​

​សូមជម្រាបថា ការផ្ទុះ​ឡើង​នេះ​បានកើត​ឡើង នៅមុន​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​សង្ក្រាន្ត​ចូលឆ្នាំថ្មី​នៅ​ពាក់កណ្តាល​ខែមេសា​ដែលជា​ធម្មតា​គេ​សង្កេតឃើញ​មាន​ប្រជាជន​ធ្វើដំណើរ​ចេញពី​ទីក្រុង​ទៅលេង​សាច់ញាតិ​នៅតាម​ខេត្ត​ផ្សេងៗ ហើយ​ជាទូទៅ​ត្រូវបាន​គេ​ប្រារព្ធ​ពេញ​មួយ​សប្តាហ៍ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130