ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​២៥០​នាក់​ទៀត​ភាគច្រើន​នៅ​ទីក្រុង​បាងកក​

​បាងកក​៖ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​រដ្ឋាភិបាល​ថៃ​បាន​កត់ត្រា​ករណី​ឆ្លង Covid-19 ថ្មី​ចំនួន ២៥០ ករណី​បន្ថែមទៀត ដែល​ក្នុងនោះ​២៤៥ ករណី​ត្រូវបាន​ឆ្លង​ក្នុងស្រុក​និង​ចំនួន ៥ ដែល​បាន​នាំចូល​។​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន​ថៃ Bangkok Post​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ប្រទេស​ថៃ​បាន​និយាយថា ក្នុងចំណោម​ករណី​ឆ្លង COVID-19 ក្នុងស្រុក​ទាំង ២៤៥​ករណី​នោះ គឺ ១៥៦​នាក់់​ត្រូវបាន​រកឃើញ នៅ​ទីក្រុង​បាងកក​, ៣០​នាក់​ខេត្ត​ណា​រ៉ាត់​ធី​វ៉ា​ត់​, ២០​នាក់​នៅ​ខេត្ត​សាមុត​ប្រា​កាន​, ១៨​នាក់​នៅ​ឈុន​បុរី​, ០៧​នាក់​នៅ​ខេត្ត​សាមុត​សា​ខន និង​ខេត្ត​មួយចំនួនទៀត ត្រូវបាន​រកឃើញ​ក្នុង​ចំនួន​តិចតួច​។​

​ករណី​ឆ្លង​ថ្មីៗ​ដែល​ត្រូវ​បានប្រកាស​នៅថ្ងៃនេះ គឺជា​ការកើនឡើង​កម្រិត​ខ្ពស់​ថ្មី​មួយទៀត លើស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដែលមាន​ឆ្លង COVID-19 ជិត ២០០​ករណី ក្រោយ​ការផ្ទុះ​ករណី​ឆ្លង​យ៉ាងច្រើន ក្នុង​ពន្ធនាគារ​មួយ​នៃ​ខេត្ត​ណា​រ៉ាត់​ធី​វ៉ា​ត់ ភាគខាងត្បូង​ប្រទេស​ថៃ​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​ថៃ​មាន​ករណី​ឆ្លង COVID-19 សរុប ២៩,៥៧១​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៩៥​នាក់ និង​ជាសះស្បើយ​ឡើងវិញ ២៧,៩៤៨​នាក់ (​ស្មើនឹង ៩៤.៥១%) ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130