ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ដាក់​ខ្នោះ​ឈ្មួញ​ឈើ​ក្រញូង​ប្រចាំ​ស្រុក​ភ្នំក្រវាញ ខណ​នៅ​បន្ត​ដឹកជញ្ជូន​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​

ខេត្តពោធិ៍សាត់ ៖ ឈើមូល​ប្រភេទ​ប្រណិត​(​ក្រញូង​)​ដែល​គេ​ដឹកជញ្ជូន​តាមរយៈ​រថយន្ត​១​គ្រឿង ត្រូវបាន​សមត្ថ​កិច្ចសហកា​រ​បង្ក្រាប រួមទាំង​ឃាត់ខ្លួន​តៃកុង និង​បក្ខពួក​សរុប​៤​នាក់ ដើម្បី​ប្រគល់ជូន​មន្ត្រី​បរិស្ថាន​ចាត់ការ​បន្ត ។

ករណី​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ក្រញូង​ខាងលើ ធ្វើឡើង​នៅវេលា​ម៉ោង​៦ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ ត្រង់ចំណុច​ស្ពាន​ជ័យជំនះ ស្ថិតនៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

នគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹងថា ឈើមូល​ប្រភេទ​ប្រណិត​(​ក្រញូង​)​ត្រូវបាន​បង្ក្រាប មាន​ចំនួន​៤៦​កំណាត់ ស្មើនឹង​ទម្ងន់​៣៤១​គីឡូក្រាម ដឹកជញ្ជូន​តាមរយៈរ​ថយ​ន្ត​១​គ្រឿង​ម៉ាក កាមរី​ឆ្លាម ព​ណ៏​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 5891 ។​

មន្ត្រីនគរបាល​ស្រុក​ដដែល​បន្តទៀតថា ក្នុងនោះ​កម្លាំង​សហការ​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​ចំនួន​៤​នាក់ ទី​-១ យឿន យាង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ​(​ជា​អ្នកបើកបរ និង​ជា​ម្ចាស់​រថយន្ត​) ទី​-២ ឈ្មោះ ថូ ឡាន់​ធន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ​(​រួម​ដំណើរ​)​ទី​-៣ ឈ្មោះ សៀង ភ័​ក្រ​ត្រា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ​(​រួម​ដំណើរ​)​និង​ទី​-៤ ឈ្មោះ ធឿន បារាំង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ​(​រួម​ដំណើរ​)​បច្ចុប្បន្ន អ្នក​ទាំង​ចំនួន​៤​នាក់ មាន​ទីលំនៅ​ភូមិ​គល់​ទទឹង ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

ប្រភព​ដដែល​បញ្ជាក់បន្ថែម​ថា ជនសង្ស័យ​ទាំង​ចំនួន​៤​នាក់ រួមទាំង​វត្ថុតាង​ឈើមូល​ប្រភេទ​ប្រណិត​(​ក្រញូង​)​ទាំងអស់ និង​មធ្យោបាយ​ដឹកជញ្ជូន​រថយន្ត​១​គ្រឿង បាន​ប្រគល់ជូន​មន្ត្រី​បរិស្ថាន​ចាត់ការ​បន្ត នៅ​រសៀល​ថ្ងៃខែ​ដដែល​នេះ ៕ ដោយៈ ចាន់ សុភា​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130