ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ស្រុក​គី​រី​សាគរ​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​ម្នាក់​ករណី​ហិង្សា​

​ខេត្តកោះកុង ៖ សមត្ថកិច្ច​នគរបាល​ស្រុក​គី​រី​សាគរ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​៧,២០​នាទី​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា​ទៅលើ​ជនរងគ្រោះ​។​ករណី​បង្ក​ហិង្សា​នេះ​កើត​ទ្បើង​នៅវេលា​ម៉ោង​១៨,៤៥​នាទី​រសៀល​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២១​នៅ​ចំណុច​ផែ​ប្រមូល​ទិញ​ផល​នេសាទ​មួយកន្លែង​ស្តិ​ត​ក្នុងភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង ។​

តាម​របាយ​ការ​ណ៏​របស់​សម្ថ​កិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ​ជន​ស​ង្ស​យ័​បានធ្វើ​សកម្មភាព​ដោយ​ប្រើ​កូន​កន្ត្រៃ​ច្រឹប​ចាក់ទៅលើ​ជនរងគ្រោះ​ឈ្មោះ ជិន សារ៉ាត់​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​ទូ​ក​នេសាទ​(​មង​អូស​)​ទីលំនៅ​ភូមិ​កំពង់បាយ ឃុំ​កំពង់បាយ ស្រុក​កំពត ខេត្តកំពត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​ក្រោយ​ធ្វើ​សកម្មភាព ជ​នស​ង្ស​យ័​បាន​រត់គេចខ្លួន ប៉ុន្តែ​កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​និង​ស្វែងរក​ចាប់ខ្លួន​ជ​នស​ង្ស​យ័​បាន​នៅវេលា​ខាងលើ​។​

ជ​នស​ង្ស​យ័​ឈ្មោះ​លី វ៉ា​យ ហៅ​សឺ​ង ភេទ​ប្រុស​អាយុ៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ទូ​ក​នេសាទ​(​អូស​មង​)​រស់នៅ​ភូមិ​ដូង ឃុំ​ថ្ម​សរ ស្រុក​បុ​ទុម​សាគរ ខេ​យ្ត​កោះកុង​។​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130