ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

WHO ៖ ជំងឺឆ្លង​កូ​វីដ​១៩ នៅសល់​ផ្លូវ​វែងឆ្ងាយ​ទៀត​ទំរាំ​ដល់ទី​បញ្ចប់​

​អន្តរជាតិ ៖ ប្រមុខ​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ភាពច្របូកច្របល់​និង​ភាពមិន​ពេញចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ជំងឺឆ្លង​កូ​វីដ​១៩ មានន័យថា​រោគរាតត្បាត​នេះ​គឺ​នៅសល់​ផ្លូវ​វែងឆ្ងាយ​ទៀត​ទំរាំ​ដល់ទី​បញ្ចប់ ប៉ុន្តែ​វា​អាច​ត្រូវបាន​គ្រប់គ្រង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ប្រសិនបើ​មាន​វិធានការ​សុខភាព​សាធារណៈ​ត្រឹមត្រូវ​។​

​លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​“​យើង​ក៏​ចង់ឃើញ​សង្គម​និង​សេដ្ឋកិច្ច​បើក​ឡើងវិញ​និង​ការធ្វើដំណើរ​និង​ពាណិជ្ជកម្ម​ឡើងវិញ​ផងដែរ​” ។ “​ប៉ុន្តែ​ឥឡូវនេះ ផ្នែក​សង្គ្រោះបន្ទាន់​នៅក្នុង​ប្រទេស​ជាច្រើន កំពុង​ទប់​លែង​ឈ្នះ​ហើយ​ប្រជាជន​កំពុងតែ​ស្លាប់ ប៉ុន្តែ​វា​អាច​ចៀសវាង​បាន​។​

​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ នៅសល់​ផ្លូវ​វែងឆ្ងាយ​ទៀត​។ ប៉ុន្តែ​យើង​មាន​ហេតុផល​ជាច្រើន​សម្រាប់​សុទិដ្ឋិនិយម​។ ការធ្លាក់ចុះ​នៃ​ករណី​និង​ការស្លាប់ ក្នុងអំឡុងពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​បានបង្ហាញ​ថា វីរុស​នេះ​និង​ការ​បំប្លែង​ខ្លួន​របស់​វា អាច​បញ្ឈប់​បាន​។​

​លោក Tedros និយាយថា នៅក្នុង​ប្រទេស​មួយចំនួន បើទោះបីជា​មានការ​ចម្លង​ជា​បន្ត​ក៏ដោយ ភោជនីយដ្ឋាន​និង​ក្លិប​រាត្រី​គឺ​ពោរពេញ​ទៅដោយ​មនុស្ស ហើយ​ផ្សារ​បាន​បើកចំហ​ទាំង​មាន​មនុស្ស​ច្រើន​ដែល​គ្មាន​ការប្រុងប្រយ័ត្ន​។​លោក​បន្តថា “​មនុស្ស​មួយចំនួន​ហាក់ដូចជា​កំពុង​ប្រើ​វិធីសាស្ត្រ​ថា ព្រោះ​ពួកគេ​នៅ​ក្មេង ដូចនេះ វា​មិនមាន​បញ្ហា​ទេ​ប្រសិនបើ​ពួកគេ​ឆ្លង​កូ​វីដ​នោះ​”​។​

​ប្រទេស​ឥណ្ឌា​បាន​វ៉ា​ប្រទេស​ប្រេ​ស៊ី​ល​និង​ក្លាយជា​ប្រទេស​ដែលមាន​ចំនួន​អ្នក​ឆ្លង​សរុប​ខ្ពស់បំផុត​លំដាប់​ទី​២​នៅលើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​នៅពេលដែល​ប្រទេស​នេះ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​រលក​ទី​២​។​ប្រទេស​ឥណ្ឌា​បានផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​ប្រហែល ១០៥ លាន​ក្នុងចំណោម​ប្រជាជន ១,៤ ពាន់​លាន​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130