ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បង្ក្រាប​ឈើ​រាប់សិប​តោន​កណ្ដាល​ស្រុក​ភ្នំក្រវាញ ពាក់ព័ន្ធ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​

ខេត្តពោធិ៍សាត់ ៖ លោក ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់ ដឹកនាំ​កម្លាំងចំរុះ​ចុះបង្ក្រាប​បទល្មើស​ប្រមូល​សន្និធិ​ផល​អនុផល​ធនធានធម្មជាតិ​ដោយ​គ្មាន​ការអនុញ្ញាត​បន្ទាប់​កម្លាំង​លោម​ព័ទ្ធ​អស់​ជាច្រើន​ម៉ោង​មក​នោះ ដោយ​ដកហូត​នូវ​វត្ថុតាង​ឈើ​ប្រភេទ​ប្រណិត​.​ឈើ​លេខ​១ និង​ឃាត់ខ្លួន​មនុស្ស​យកទៅ​សួរនាំ​ត្រូវបាន​គេ​សង្ស័យ​អាចជា​ប់​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ប្រ​ព្រិ​ត្ត​បទល្មើស​ព្រៃឈើ ជា​មន្ត្រី​កង​រាជ​ខេត្តពោធិ៍សាត់​១​នាក់ ។​

ករណី​ព្រះរាជអាជ្ញារង​ដឹកនាំ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើ ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ត្រង់ចំណុច​ស្វាយ​ខ្ពស់ ស្ថិតនៅ​ភូមិ​ស្បូវ​រីក ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

សេចក្តីរាយការណ៍​ពី​មន្ត្រី​ចុះ​សហការ​ផ្ទាល់​បង្ហើប​ថា លទ្ធផលៈ បង្ក្រាបបាន​១​ករណី​ដ​ដោ​យក​ហូត​នូវ​វត្ថុតាង ឈើ​ប្រភេទ​ប្រណិត​(​ធ្នង់​)​ចំនួន​២៧៧​ដុំ ស្មើនឹង​ទម្ងន់​ចំនួន​៤.០៤៥​គីឡូក្រាម​(​បួន​ពាន់​សូន្យ​រយ​សែ​សិន​ប្រាំ​គីឡូក្រាម​)​ឈើ​លេខ​១​ចំនួន​៤១​សន្លឹក ស្មើនឹង​ចំនួន​១,៣៥២​ម៉ែត្រត្រីគុណ ក្នុងនោះ​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​១​នាក់ ដើម្បី​យកទៅ​ធ្វើការ​សួរនាំ ។​

ប្រភព​រាយការណ៍​ដដែល​បង្ហើប​បន្តទៀតថា បច្ចុប្បន្ន វត្ថុតាង​ឈើ​សន្និធិ​ទាំងអស់​ដឹកជញ្ជូន​ទៅ​រក្សាទុក នៅ​ស្នាក់ការ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល​(​រវាង​)​ចំណែក​ជនសង្ស័យ​ដែល​គេ​មិនទាន់​បង្ហាញ​អំពី​អត​សញ្ញាណ ត្រូវបាន​មន្ត្រី​សម្ព័ន្ធមិត្ត​សត្វព្រៃ​(​វៃ​អេ​ត​)​នាំយកទៅ​បន្ត​នីតិវិធី ។​

ដោយឡែកៈ ប្រភពព័ត៌មាន​ជាច្រើន​ពី​ម​ជ្ឃ​ដ្ឋា​ន​នៅក្នុង​ស្រុក​មួយ​នេះ​លើកឡើង​ស្រឌៀងៗ​គ្នា​ថា ឈើ​សន្និធិ​ជា​បទល្មើស​ធនធានធម្មជាតិ​យ៉ាងច្រើន​ខាងលើ អាច​ជាប់​ពាក់ព័ន្ធ​បុគ្គល​ម្នាក់​ជា​មន្ត្រី​កង​រាជ​អា​វុង​ហត្ថ​ខេត្ត ដែលជា​មុខសញ្ញា​ប្រ​ព្រិ​ត្ត​បទល្មើស​ព្រៃឈើ​ប្រចាំខេត្ត​ពោធិ៍សាត់​យូ​លង់​មកហើយ​នោះ មន្ត្រី​ជា​មុខសញ្ញា​មេ​បំផ្លាញ​ព្រៃឈើ​រូបនេះ ក៍​ល្បីល្បាញ​ជាប់​ឈ្មោះ​បញ្ជីខ្មៅ​របស់​ថ្នាក់ជាតិ​ផងដែរ ប៉ុន្តែ​គេ​នៅតែ​ឆ្ងល់​រហូតមក​ដល់ពេលនេះ គាត់​នៅតែ​បន្ត​ប្រ​ព្រិ​ត្ត​យ៉ាង​រលូន​បែបនេះ​ដដែល ទោស​យ៉ាងណាក្ដីៈ នេះ​គ្រាន់តែ​ជាការ​លើកឡើង​ពី​ម​ជ្ឃ​ដ្ឋា​ន​ប៉ុណ្ណោះ រងចាំ​ការបន្ត​របស់​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ បញ្ជាក់​ព័ត៌មាន​ជាក់លាក់ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130