ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Barca វ៉ា Real ក្លាយជា​ក្លិប​បាល់ទាត់​មានតម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​

​កីឡា ៖ ក្លិប​បាល់ទាត់ Barcelona របស់​អេ​ស្ប៉ា​ញ បាន​យកឈ្នះ​លើ​គូប្រជែង Real Madrid ក្លាយជា​ក្លិប​បាល់ទាត់ ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក ជាមួយនឹង​តម្លៃ ៤.៧៦​ពាន់​លាន​ដុល្លារ​។​

Real Madrid ដែល​ស្ថិតនៅ​លំដាប់​កំពូល​នៃ​បញ្ជី​នេះ​រយៈពេល​៥​ដង​កាលពីពេល​កន្លង​ទៅនោះ បាន​ធ្លាក់​មកឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ វិញ ដែលមាន​តម្លៃ ៤.៧៥​ពាន់​លាន​ដុល្លារ​។ ចំណែក​លេខ​៣​បាន​ទៅលើ​ក្លិប Bayern Munich របស់​អាល្លឺម៉ង់​មានតម្លៃ ៤.២១​ពាន់​លាន​ដុល្លារ​។​

​ក្លិប​ធំៗ​ទាំង​៦ «Big Six» លេង​ក្នុង​លី​គ Premier League ដែលមាន​ដូចជា​ក្លិប Manchester United, Liverpool, Manchester City, Chelsea, Arsenal និង​ក្លិប Tottenham Hotspur ស្ថិតក្នុង​ចំណោម​ក្លិប​កំពូល​ទាំង​១០ ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​។​

​ម្ចាស់​ពានរង្វាន់​ជើងឯក​បារាំង និង​ជា​ម្ចាស់​ពានរង្វាន់​ជើងឯក​រង Champions League កាលពី​ឆ្នាំមុន គឺ​ក្លិប Paris St. Germain បាន​ឡើង​មកឈរ​នៅ​លំដាប់​ទី​៩ បន្ទាប់ពី​ក្លិប​មានតម្លៃ ២.៥​ពាន់​លាន ជាមួយនឹង​កំណើន ១២៩​ភាគរយ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ជា​កំណើន​ខ្ពស់​ជាងគេ​បំផុត​ក្នុងចំណោម​ក្លិប​កំពូល​ទាំង​១០៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130