ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ទៀតហើយ ! ករណី​បាញ់ប្រហារ​នៅ​អាមេរិក ស្លាប់​ម្នាក់​និង​របួស​ម្នាក់​

​អាមេរិក ៖ ប៉ូលីស​បាន​និយាយថា​មនុស្ស​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​និង​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​រងរបួស​ក្នុងការ​បាញ់ប្រហារ​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​នៅឯ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Knoxville ភាគខាងត្បូង​រដ្ឋ Tennessee សហរដ្ឋអាមេរិក​។​

​នាយកដ្ឋាន​ប៉ូលីស​ទីក្រុង Knoxville បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ករណី​បាញ់ប្រហារ​នេះ​កើតឡើង​នៅពេលដែល​មន្ត្រី​ប៉ូលីស​បាន​បាញ់​ឆ្លើយតប​ទៅនឹង​ខ្មាន់កាំភ្លើង​ដែលជា​សិស្សសាលា​ម្នាក់​នៅឯ​វិទ្យាល័យ Austin-East Magnet នៅ​ទីក្រុង Knoxville ។​នៅ​ក្នុងករណី​បាញ់ប្រហារ​នោះ ប៉ូលិស​ម្នាក់​បានទទួល​រងរបួស​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទីក្រុង Knoxville​។​

​សូមជម្រាបថា ការបាញ់ប្រហារ​កាលពី​ថ្ងៃ​ចន្ទ សប្តាហ៍​នេះ​ត្រូវបាន​គេ​មើលឃើញថា ជា​អំពើហិង្សា​ប្រដាប់អាវុធ​ចុងក្រោយ​ហើយ នៅក្នុង​សហរដ្ឋអាមេរិក គិត​ចាប់តាំងពី​ខែមីនា​ឆ្នាំនេះ ដែល​បាន​កើតមានឡើង​ចំពេល​មានការ​ដង្ហោយ រក​កំណែទម្រង់​ការប្រើប្រាស់​អា​វុ​ធ​ទូទាំង​សហរដ្ឋអាមេរិក ដែល​កំពុង​ដាក់​សម្ពាធ​កាន់តែខ្លាំង​ឡើងៗ លើ​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130